
រូបិយវត្ថុដ៏កម្រមួយ ដែលមានអាយុកាលជាង២០០ឆ្នាំ ត្រូវបានគេលក់នៅកន្លែងដេញថ្លៃតំលៃជាង១លានដុល្លា។ រូបិយវត្ថុSilver Center ក្នុងឆ្នាំ១៧៩២ គឺជារូបិយវត្ថុកាក់មួយជាលើកដំបូងគេនៅកន្លែងធ្វើប្រាក់កាក់នៅអាមេរិច និងមានមួយនៃប្រាក់កាក់១៤នាក់ដែលនៅសល់។ វាផលិតឡើងពីស្ពាន់ និង មានរូបនៃកញ្ញាLiberty នៅខាងមុខនិងមានលាយពណ៌ទឹកប្រាក់។ ពណ៌ទឹកប្រាក់ជាពណ៌ធម្មជាតិដាក់នៅចំកណ្តាលនៃប្រាក់កាក់ ជាការពិសោធន៍មួយ ដូច្នេះប្រាក់កាក់អាចមានទំហំនិងទំងន់ដ៏ជាក់លាក់មួយ ដែលតំរូវឲ្យមានការផលិតថ្មីៗនេះនៅកន្លែងផលិតប្រាក់កាក់អាមេរិច។ប្រាក់កាក់មិនមានការផលិតច្រើនទេ ដោយសារវាមានទំហំធំ និង ធ្ងន់សំរាប់ការប្រើប្រាស់សព្វថ្ងៃ។ ម្ចាស់ប្រាក់កាក់ដ៏កម្របានគ្រប់គ្រងប្រាក់កាក់នេះជាង១០ឆ្នាំ និង តំលៃដើមគឺចំណាយតិចជាងតំលៃដេញថ្លៃ។
ដោយៈ វណ្ណៈប្រភពៈ abclocal