ភ្នំពេញៈ អតីតតារាសម្ដែង និងជាពិធីការិនី រូបស្រស់សោភា អ្នកនាង សុខ សោម៉ាវត្តី បានបញ្ចប់ភាពនៅលីវ សម្រេចចិត្តចូលរោងការជាមួយស្វាមី លោក ទូច ដាណារ៉ា ដែលជាកូនប្រុសបណ្តូលចិត្ត របស់អតីតស្នងការ រាជធានីភ្នំពេញ លោក ទូច ណារ៉ុថ ។

ពិធិការិនីស្រីស្រស់ ដែលធ្លាប់តែមានឈ្មោះ បោះសំឡេង នៅក្នុងពិភពសិល្បៈ ហើយនាងក៏ធ្លាប់ជាតារាស្រី ដែលមានភាពលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ បាយ័ន អ្នកនាង សុខ សោម៉ាវត្តី ក្រោយរៀបការជាមួយ លោក ទូច ដាណារ៉ា ប្រមាណជិត១ឆ្នាំ រួចមក រហូតមកដល់ពេលនេះ អ្នកទាំងពីរ បានក្លាយខ្លួន ជាឪពុកម្តាយរបស់កូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់ ជាចំណងដៃក្រោយអាពាហ៍ពិពាហ៍ ដោយនាងបានសម្រាលកូន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ ។

កាលពីម្សិលមិញ គឺជាថ្ងៃគម្រប់ខួបមួយខែ កូនស្រីរបស់ សុខ សោម៉ាវត្តី និងស្វាមី បានរៀបចំពិធីបង្កក់កូន ធម្មតាៗមួយ ជួបជុំជាមួយគ្រួសារ និងមិត្តភក្តិសិល្បៈរួមអាជីព សម្រាប់កូនស្រីសំណព្វចិត្ត នៅគេហដ្ឋានរបស់នាង។

កូនស្រីរបស់ សុខ សោម៉ាវត្តី ត្រូវបានគេចាត់ទុកថា ជាកូនមានសំណាង ព្រោះបានកើតមកក្នុងត្រកូល អ្នកមានទ្រព្យស្ដុកស្ដម្ភ ហើយតាយាយរបស់គេ ក៏ស្រលាញ់ថ្នាក់ថ្នមចៅ មិនធម្មតានោះទេ រហូតដល់ត្រៀមចាយលុយជាច្រើន ម៉ឺនដុល្លារ ក្នុងការរៀបចំកម្មវិធី ខួបកំណើតគម្រប់១ឆ្នាំ ឲ្យចៅស្រីសំណព្វចិត្ត ម្នាក់នេះថែមទៀតផង។

តែអ្វីដែលគេងឿងឆ្ងល់នោះ គឺបន្ទាប់ពី សុខ សោម៉ាវត្តី សម្រាលកូនបាន១ខែមក គេសង្កេតឃើញនាង ក៏កាន់តែមានភាពស្ងប់ស្ងាត់ប្លែក សូម្បីតែកម្មវិធីបង្កក់កូន ជាទីស្រលាញ់ ក៏នាងរៀបចំធ្វើដោយស្ងាត់ៗ ជួបជុំត្រឹមតែសមាជិកក្រុមគ្រួសារ និងមិត្តភក្តិជិតដិត ក្នុងសិល្បៈ មួយចំនួនតូចតែប៉ុណ្ណោះ ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានការលើកឡើងថា តារាសម្តែងស្រី ដែលមានភាពលេចធ្លោ ក្នុងការសម្តែងក្រមិចក្រមើមរូបនេះ ទំនងជាផ្តាច់ខ្លួន ពីពិភពសិល្បៈទាំងស្រុង ព្រោះថាស្វាមី ថ្នាក់ថ្នមភរិយា ជាទីស្រលាញ់ មិនចង់ឲ្យធ្វើការ ច្រើនខ្លាចហត់នឿយ ។ ម្យ៉ាងទៀតពេលនេះ នាងមានទ្រព្យ សម្បត្តិ រស់នៅក្នុងទ្រនំស្កឹមស្កៃ ហើយត្រូវបំពេញកាតព្វកិច្ច ធ្វើជាភរិយា និងម្តាយដ៏ល្អក្នុងគ្រួសារ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល