Feng Li បានសន្យាថា ប្រសិនអ្នកណាអាចជួយព្យាបាលមិត្តស្រីរបស់ខ្លួនអោយជះសះស្បើយ ខ្លួននឹងស្ម័គ្រចិត្តធ្វើការជូនដោយមិនគិតថ្លៃឈ្នួលក្នុងរយៈពេល ២០ឆ្នាំ!
បន្ទាប់ពីបានដឹងថា មិត្តស្រីរបស់ខ្លួន គឺនាង Yan Li អាយុ ១៩ឆ្នាំ មានជម្ងឺឈាមសស៊ីឈាមក្រហម Feng Li អាយុ ២១ឆ្នាំ នៅស្រុក Lankao តំបន់ Hanan ប្រទេសចិន បានសម្រេចចិត្ដទទួលខុសត្រូវក្នុងការថែទាំ Yan Li ទន្ទឹមនឹងនេះ Feng Li ក៏បានសន្យាថា ៖ ប្រសិនអ្នកណាម្នាក់អាចជួយព្យាបាលជម្ងឺសង្សាររបស់ខ្លួនអោយជះសះស្បើយ នោះខ្លួននឹងស្ម័គ្រចិត្តទៅបម្រើការងារដោយមិនគិតឈ្នួលក្នុងរយៈពេល ២០ឆ្នាំ។ ភាពស្មោះត្រង់ និងពោរពេញដោយមនោសញ្ចេតនារបស់ Feng Li ចំពោះ នាង Yan Li បានធ្វើអោយសាធារណជនទូទៅ មានការរំជួលចិត្តជាខ្លាំង។
បច្ចុប្បន្ន Yan Li កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យលេខ ១ ក្នុងសាកលវិទ្យាល័យ Zhengzhou។ ជារៀងរាល់ថ្ងៃ Feng Li តែងថែទាំនាងដោយអស់ពីចិត្ត តាំងពីភួយខ្នើយ ការហូបចុក រហូតដល់ការជជែកគ្នាលេង កាយវិការទាំងអស់សុទ្ធតែបង្ហាញពីសេចក្ដីស្នេហាចំពោះ Yan Li។

Feng Li កំពុងថែទាំ Yan Li
Feng Li បានអោយដឹងថា Yan Li គឺជាកូនកំព្រា រស់នៅជាមួយអ៊ំរបស់នាង។ ឆ្នាំ ២០១១ នៅពេលធ្វើការនៅឯ Kunshan ពួកគេក៏បានជួបគ្នា និងមានចិត្តលើគ្នា។
Feng Li ថ្លែងថា ៖ នាងជាមនុស្សឆ្លាត សុភាព ដឹងចាស់ទំ និងជាមនុស្សមានអំណត់។ អ្នកទាំងពីរមានចរិត លក្ខណៈ ប្រហាក់ប្រហែលគ្នា ដូច្នេះពេលណាក៏ពួកគេមានភាពរីករាយ។ ប៉ុន្ដែ នៅពេល Feng Li ត្រៀមនឹងនាំនាងទៅជួបពុកម្ដាយ Yan Li ក៏ស្រាបតែត្រូវទៅមន្ទីរពេទ្យ ដោយ
សារតែនាងចេះតែអស់កម្លាំង និងឈឺក្បាល។ ជាអកុសល លទ្ធផលនៃការពិនិត្យបានអោយដឹងថា នាងមានជម្ងឺឈាមសស៊ីឈាមក្រហម។ ទទួលបានដំណឹងនេះ Feng Li ក៏ប្រញាប់សុំឈប់ធ្វើការដើម្បីបានទៅថែទាំនាង។ Feng Li ប្រាប់ថា ៖ Yan Li ចេះតែដេញខ្ញុំអោយចាកចេញពីនាង ខ្ញុំបានសម្រេចចិត្តនៅទីនេះដើម្បីបានមើលថែនាង។ ខ្ញុំដឹងថា នាងមិនចង់អោយខ្ញុំត្រូវទទួលការលំបាកនោះទេ។ ចំណែក អ៊ំរបស់នាង សុទ្ធតែចាស់ៗអស់អោយ ប្រសិននៅទីនេះយូរ ពួកគាត់ប្រាកដជាមិនអាចទ្រាំបានឡើយ។
Feng Li ថ្លែងថា ការសម្រេចចិត្តរបស់ខ្លួន បានធ្វើអោយពុកម្ដាយមានការមិនសប្បាយចិត្ត។ ពុកខ្ញុំនិយាយថា ខ្ញុំជាមនុស្សល្ងង់ ប៉ុន្ដែខ្ញុំបានប្រាក់គាត់ថា ពុកតែងប្រាប់ថា ធ្វើអ្វីៗក៏ត្រូវតែមានការទទួលខុសត្រូវ នេះគឺជាអ្វីដែលពុកបង្រៀនកូន។ ពេលនោះ ពុកខ្ញុំក៏លែងមាត់។ ក្រៅមក ពុករបស់ Feng Li ក៏បានយកប្រាក់មួយចំនួនអោយ Feng Li ដើម្បីជួយដោះស្រាយក្នុងការព្យាបាល។
អ៊ំស្រីរបស់ Yan Li យំបណ្ដើរ និយាយបណ្ដើរថា Feng Li ជាមនុស្សល្អណាស់ វាប្រាប់ថា វានឹងមិនបោះបង់ Yan Li ជាដាច់ខាត។ បច្ចុប្បន្ន ប្រាក់ចំណាយទៅលើការព្យាបាលជម្ងឺរបស់ Yan Li បានឡើងដល់ជាង ៤៧.០០០ដុល្លារ នេះសុទ្ធតែជាប្រាក់ដែលបានមកពីការរួមចំណែករបស់ Feng Li មិត្តភ័ក្ដ និងបងប្អូន។
ដោយសារការវះកាត់ និងព្យាបាលត្រូវចំណាយប្រាក់ច្រើនថែមទៀត Feng Li ថ្លែងថា ៖ ខ្លួននឹងធ្វើការបម្រើដោយមិនយកថ្លៃ រយៈពេល ២០ឆ្នាំ ប្រសិនមានអ្នកណាម្នាក់ជួយព្យាបាល Yan Li អោយជាសះស្បើយ! ។ Feng Li បញ្ជាក់ថា ប្រសិនអ្នកផ្សេងដែលស្ថិតក្នុងស្ថានភាពដូចខ្លួន នោះពួកគេក៏នឹងធ្វើដូច្នេះ!
រឿងស្នេហាខាងលើ បានធ្វើអោយក្រុមអ្នកលេងអ៊ីនធើរណែត មានការក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។ ក្នុងរយៈពេលចុងក្រោយនេះ មានមនុស្សជាច្រើនបានផ្ញើរប្រាក់ទៅអោយ Feng Li និងបានលើកទឹកចិត្តបុរសនេះផងដែរ។ រហូតមកដល់ពេលនេះ ទឹកប្រាក់ដែល Feng Li ទទួលបានគឺប្រហែល ៥០០ដុល្លារ។ អ្នកខ្លះថា នឹងផ្ដល់ការងារដល់ Feng Li។ ការជ្រំជ្រែងរបស់អ្នករាល់គ្នា បានធ្វើអោយ បុរសនេះរំភើប និងរំជួលចិត្តជាខ្លាំង។ Feng Li ថ្លែងថា នៅពេល Yan Li បានជាសះស្បើយ ពួកគេនឹងខឹងខំរកវិធីដើម្បីតបស្នងសងគុណសប្បុរសជនដែលបានជួយពួកគេ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ K14