តារាបរទេស ៖ បើយោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស ( Europe ) ដែលបានចេញផ្សាយ កាលពីកន្លងទៅបានអោយដឹងថា Will.i.am និង Cheryl Cole បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង ៣ និង ៣០ នាទីទាបភ្លឺ នៅថ្ងៃទី ៣០ ខែសីហាកន្លងទៅនេះនៅឯរដ្ឋ Los Angeles

តារាចម្រៀងទាំងពីរនាក់ នេះបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងខណៈពេលចាកចេញពី ស្ទូឌីយោថតបទចម្រៀងនៅម៉ោង ៣ នឹង ៣០ នាទីទាបភ្លឺ ស្របពេល Will.i.am ជាអ្នកបើកបានទៅបុកនឹងឡានមួយដែលចតនៅតាមផ្លូវបណ្ដាលឲ្យ តារាចម្រៀងសញ្ជាតិអង់គ្លេស Cheryl Coleដែលអង្គុយនៅកៅអីអ្នកដំណើរបោកក្បាលនឹងផ្នែកខាងមុខ ហើយ Will.i.am បានបោកទៅនឹងប៉ុងសុវត្ថិភាពដែលផ្ទុះចេញពីចង្កូតឡាន។

តារាទាំងពីរអ្នក មិនបានទទួលរងនូវគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរពេកនោះទេ ដោយក្នុងនោះតារាចម្រៀងRap របស់ក្រុម The Black Eyed Peas គឺលោក Will.i.am ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលថែរក្សាCedars Sinai Medical Center ដើម្បីធ្វើការពិនិត្យឲ្យបានដិតដល់ ។ ចំណែកឯ Cheryl វិញបានទទួលការព្យាបាលនៅកន្លែងកើតហេតុ ដោយសារតែរបួសនាងជារបួសស្រាល។
គួរបញ្ជាក់ផងដែរថា ក្រោយមកអ្នកទាំងពីរ ក៏បានសរសេរសារ ដោយបានបង្ហោះចូលទៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter ដើម្បីអោយអ្នកគាំទ្រ របស់ពួកគេបានដឹងផងដែរថា ពួកគេទាំងពីរនាក់មិនមានរបួសធ្ងន់ធ្ងរអ្វីនោះទេ ពោលគឺ ពួកគេនឹងជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ ៕
ដោយ ៖ ពិសីប្រភព ៖ Eurpoe