បុរសជនជាតិចិនម្នាក់ បានប្ដឹងនគរបាលអោយជួយដោះស្រាយបញ្ហា បន្ទាប់ពីខ្លួនបានដឹងថានារីរកស៊ីផ្លូវភេទ ដែលមកជួប អស់ព្រហ្មចរីយ៍។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨កញ្ញា នៅសង្កាត់ Shifeng , Zhuzhou City ខេត្ត Hunan ប្រទេសចិន។ ប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់ឈ្មោះ Ho Hai កំពុងសម្រាកនៅក្នុងសណ្ឋាគារ មួយ ក៏ស្រាបតែមានគេផ្ញើរសារមក ឧទ្ទេសនាមនារីរកមកអោយខ្លួន។ ក្នុងសារនោះសរសេរថា ៖ សិស្សសាលា នៅមានព្រហ្មចារីយ៍ មានរូបរាងស្រស់ស្អាត សេដ្ឋកិច្ចគ្រួសារជួបការនឹងលំបាក សង្ឃឹមថានឹងត្រូវបានជួយសង្គ្រោះ។
width=416រូបឧទាហរណ៍
ប៉ុន្មាននាទីក្រោយមក មាននារី ២នាក់ស្លៀកពាក់សិចស៊ី មកដល់ និងគោះទ្វារបន្ទប់របស់ Ho Hai។ ដោយសារឃើញសភាពនៃរូបរាងរបស់ពួកនាងមិនដូចអ្វីដែលបាននិយាយក្នុងសារនោះបុរសនេះក៏បានអោយពួកគេនាងចាកចេញពីបន្ទប់។ ប៉ុន្ដែនារីទាំង ២នេះ នៅតែអះអាងថា ខ្លួននៅមានព្រហ្មចារីយ៍ និងមិនព្រមចាកចេញ។
ដោយទ្រាំមិនបាន និងខ្លាចមានបញ្ហាកើតឡើង Ho Hai ក៏បានហៅទូរស័ព្ទទៅកាន់នគរបាល អោយចុះមកជួយដោះស្រាយតែម្ដង៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14