ចិន៖ បុរសវ័យចំណាស់ ដែលជាកសិករម្នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ញូនទៅកាន់មន្ទីរពេទ្យភ្លាម ខណៈកសិករចំណាស់នេះ បានធ្លាក់ចូលទៅក្នុងល្បាប់ភក់ដ៏ជ្រៅ នៅកន្លែងធ្វើកសិកម្មរបស់គាត់។

ប្រភពពត៌មានពីប្រជាពលរដ្ឋ បានអោយដឹងថា កសិករដែលបានធ្លាក់ចូលទៅក្នុងល្បាប់ភក់នោះ គឺមានឈ្មោះ Chan Lai មានវ័យ ៦២ឆ្នាំ រស់នៅខេត្ដស៊ីឈាន់ ប៉ែកខាងត្បួងនៃប្រ ចិន។


លោកតា Chan បាននិយាយក្នុងមន្ទីរពេទ្យថា គាត់ពិតជាមានសំណាងមែន ដែលត្រូវបានបងប្អូននិងសាច់ញាតិជួយអោយរស់រៀនមានជីវិត ពីអណ្ដូងល្បាប់ភក់ជម្រៅដល់ទៅ ៩ម៉ែត្រឯណ្ណោះ។ គាត់បន្ថែមទៀតថា គាត់ធ្លាក់ចុះដោយតែគាត់មានភាពធ្វេសប្រហែស ខណៈកំពុងតែកាយភក់ចេញនៅក្នុងស្រែមួយរបស់គាត់ ពេលនោះគាត់ក៏បានរអិលធ្លាក់ចុះតែម្ដង៕
ដោយ៖ នារីប្រភព៖ dailymail