តារាចំរៀង Rap វ័យក្មេង Lil Twist ដែលត្រូវជាមិត្តភក្តិជិតស្និតរបស់ Justin Bieber ត្រូវបានប៉ូលិសចាប់ខ្លួន ក្នុងពេលដែលខ្លួនបើកឡានទំនើបរបស់ Justin Bieber ។
Lil Twist ត្រូវបានប៉ូលិសចាប់ខ្លួន វេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺដោយប៉ូលិសនៅរដ្ឋ LosAngels ជារដ្ឋដែលដែល Justin Bieber រស់នៅ ។ ក្នុងពេលចាប់ខ្លួន ប៉ូលិសបានគិតថា អ្នកបើកឡាននោះជា Justin Bieber ព្រោះតែឡាននោះ ជាកម្មសិទ្ធរបស់តារាវ័យក្មេងម្នាក់នោះ ។តែតាមពិត អ្នកដែលបើកឡាននោះ ហួសកំណត់គឺជា មិត្តភក្តិជិតស្និតរបស់ Justin Bieber LilTwist សោះ ។ ក្នុងពេលចាប់ខ្លួន ប៉ូលិសបានរកឃើញថា Lil Twist បានជក់កញ្ឆាក្នុងពេលបើកបរ ។ ប៉ូលិសបានចាប់ខ្លួន Lil Twist ទៅប៉ុស្ត៍ប៉ូលិសសួរចំលើយ រហូតដល់ពេលព្រឹក ទើបមានមេធាវីមក រំលោះខ្លួនចេញដោយចំណាយអស់ប្រាក់ ៥ ពាន់ដុល្លារជាថ្លៃធានា ។
គួរបញ្ចាក់ផងដែរថា Lil Twist ដែលជាមិត្តភក្តិរបស់ Justin Bieber នេះតែងតែបង្កបញ្ហាក្នុងពេលប្រើប្រាស់ឡានរបស់ Justin Bieber ។ ជាក់ស្តែងកាលពីប៉ុន្នានសប្តាហ៍មុន Justin Bieber ត្រូវបានគេចោទប្រកាន់ថា បើកឡានហួសល្បឿនកំណត់ ហើយបង្កការភ័យខ្លាច និង រំខានដល់អ្នកជិតខាងដោយសំលេង តែតាមពិតរឿងទាំងនោះ សុទ្ធតែ Lil Twist ជាអ្នកធ្វើ ៕

ដោយ ៖ លីលីប្រភព ៖ k14