តើលោកអ្នកធ្លាប់បានស្គាល់ តារាសម្តែងស្រីដែលជាតួឯកនៅក្នុងរឿង High School Musicial ដែរឬទេ? ជាការពិតណាស់ ក្នុងចំណោមបណ្តាយុវវ័យមួយចំនួនប្រាកដជាធ្លាប់បានស្គាល់ គឺនាង Vanessa Hudgens ។

ដោយឡែកនាពេលនេះ បើយោងតាមគេហទំព័រកំសាន្តបរទេសបានចេញផ្សាយអោយដឹងថា នាងVanessa បានចូលរួមក្នុងការសម្តែងរឿងថ្មីរបស់នាង ដោយនាងបានដើរតួជាអ្នករាំស៊ិចស៊ីបំផុតជាមួយនឹងបង្គោល។


បើតាមរបាយការណ៍អោយដឹងថា នាង Vanessa ដែលជាតារាសម្តែងស្រីវ័យ 23 ឆ្នាំបានដើរតួជាអ្នករាំស៊ិចស៊ីបំផុតជាមួយនឹងបង្គោល ក្នុងឈុត Bikini នៅក្នុងខ្សែភាពយន្តដែលមានចំណងជើងថា The Frozen Ground ហើយក៏មានការចូលរួមសម្តែងពីសំណាក់តារាសម្តែងប្រុសដ៏ល្បីគឺលោក Nicolas Cage ក៏ដូចជា 50 Cent ផងដែរ ។ គួររំឮកផងដែរថា ខ្សែភាយន្តមួយនេះ នឹងត្រូវចេញផ្សាយជាលើកដំបូង នាខែធ្នូ ចុងឆ្នាំ 2012 នេះ៕
The Frozen Ground - Trailer
Vanessa ដើររាំស្រាតក្នុងខ្សែភាពយន្ត The Frozen Ground
ដោយ ៖ ពិសិដ្ឋប្រភព ៖ thesun