ដូចដែលទស្សនិកជនបានដឹងហើយថា កាលពីដើមខែវិច្ឆិកា ប្រទេសភីលីពិនបានជួបប្រទះគ្រោះធម្មជាតិមួយគឺ ខ្យល់ព្យុះដ៏ធំមហិមាមួយឈ្មោះថា Haiyan ដែលជាខ្យល់ព្យុះដ៏ធំជាងគេក្នុងឆ្នាំនេះ ។
តារាមួយចំនួនបាន ចាប់ផ្តើមលក់របស់មួយទឹករបស់ខ្លួន ដើម្បីប្រមូលប្រាក់ជួយដល់ជនរងគ្រោះទាំងនោះ ក្នុងនោះក៏មានភរិយារបស់កីឡាករបាល់ទាត់ចូលនិវត្តន៍ David Beckham ផងដែរគឺ Victoria ។ Victoria ដែលជាអ្នកច្នៃម៉ូតសំលៀកបំពាក់ដ៏ជោគជ័យ បានបង្ហោះរូបសំលៀកបំពាក់ និងស្បែកជើងដ៏ច្រើន គរដូចភ្នំរបស់នាងយកមកលក់ ។
នៅលើ Twitter ទស្សនិកជនបានបញ្ចេញមតិថា គូរស្នេហ៍នេះពិតជាពូកែសន្សំទុកសំលៀកនិងរបស់ចាស់ៗគេមែន ពិតជាសមជាគូរស្នេហ៍អង់គ្លេសដ៏ល្បីល្បាញមែន ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ k14