នៅក្នុងរឿងរបស់ខ្មែរយើង និយាយដល់ពស់ យើងនឹងគិតដល់រឿង ពស់កេងកង ដែលមានខ្លួនជាមនុស្សធម្មតា តែសក់និងក្បាល ហ៊ុមព័ទ្ធដោយពស់កេងកង ឥលូវនេះយើងមានអ្នកតំណែងកូនពស់កេងកងហើយគឺ Rihanna ។

***Warningថ្មីៗនេះ តារាចំរៀងវ័យ ២៥ ឆ្នាំ Rihanna ត្រូវបានទស្សនាវដ្ដី British GQ អញ្ជើញទៅសំភាសន៍និងធ្វើជាតារាម៉ូដែលប្រចាំខែ ។ នៅក្នុងរូបរបស់នាង គេឃើញនាងក្លាយជា រាជនីពស់ដ៏សិចស៊ីដែលចំហល្វែងខាងលើ ហើយក្បាលរបស់នាង ហ៊ុមព័ទ្ធទៅដោយពស់តូចៗ ហើយថែមទាំងមានពស់ថ្លាន់មួយក្បាលថែមទៀតផង ។

Thisជាមួយគ្នានោះដែរ នាងបានបញ្ចេញអារម្មណ៍ថា វាពិតជាប្លែកភ្នែក ប្លែកអារម្មណ៍មែនព្រោះនាងមិនដែលថតសិចស៊ី ជាមួយពស់ពីមុនឡើយ ។ រូបរបស់នាង ក៏ត្រូវបានគេយកមកធ្វើជា ក្របមុខទស្សនាវដ្ដីផងដែរ ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ mirror