ស៊ិចស៊ីនិងស្រស់ស្អាត ស្រីស្អាតកូរ៉េពេលតែងខ្លួនជាប្រុសក៏នៅតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដែលជាអ្នកគាំទ្រ។
Yoon Eun Hye ក្នុងរឿងហាងកាហ្វេព្រះអង្គម្ចាស់

Yoon Eun Hye ក្នុងរឿងហាងកាហ្វេព្រះអង្គម្ចាស់
រឿងភាគហាងកាហ្វេព្រះអង្គម្ចាស់ បានធ្វើព្យុះធ្វើភ្លៀង នៅតាមប្រទេសនៅអាស៊ី ហើយបានធ្វើអោយកេរ្តិ៍ឈ្មោះតារាភាពយន្តស្រីYoon Eun Hye ឡើងដល់កំរិតកំពូល។ តួអង្គ Go Eun Chan (ធ្វើជាប្រុស) របស់នាងក្នុងរឿងត្រូវបានទស្សនិកជនកោតសរសើរយ៉ាងខ្លាំង។
Park Shin Hye ក្នុងរឿង You are so handsome

Park Shin Hye ក្នុងរឿង You are so handsome
រឿងនិយាយអំពី “ប្រុសស្អាត” 4នាក់ក្នុងក្រុមចម្រៀងដ៏ល្បីមិនទាន់ឃ្លាតទៅណាឆ្ងាយពីអារម្មណ៏ទស្សនិកជនឡើយ។ ក្នុងរឿងYou are so handsome អ្នកគាំទ្រមិនអាចបំភ្លេចបានពីរឿងស្នេហាបួននាក់រវាងនារីម្នាក់ដែលក្លែងធ្វើប្រុស និងបុរសបីនាក់ទៀតក្នុងក្រុម។ ចុងក្រោយនាងបានជ្រើសរើសនិងប្រគល់ក្តីស្រលាញ់របស់នាងឲទៅបុរសជាប្រធានក្រុម។ តាមរយះរឿងនេះបានធ្វើឲកេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីមួយកំរិតទៀត។
Moon Geun Young ក្នុងរឿងវិចិត្រករខ្យល់

Moon Geun Young ក្នុងរឿងវិចិត្រករខ្យល់
មិនគ្រាន់តែមានទំរង់មុខស្រស់ស្អាត សមត្ថភាពសម្តែងបានល្អMoon Geun Young ថែមទាំងបានធ្វើឲមនុស្សជាច្រើនកោតសរសើរព្រោះតែសន្តានចិត្តល្អ និងការសម្តែងបានយ៉ាងឥតខ្ចោះគ្រប់សាច់រឿងសម្តែង។
Park Min Young ក្នុងរឿង រឿងស្នេហា Shunkunwan

Park Min Young ឆ្លាតវាងវៃក្នុងរឿង រឿងស្នេហាShunkunwan
Park Min Young ជានារីម្នាក់ស្រស់ស្អាត ឆ្លាតវៃ ហើយហ៊ានក្លែងខ្លួនជាប្រុសប្រលងចូលសាលាShunkunwan កន្លែងមិនអនុញ្ញាតិឲស្រីភេទរៀន។ ដោយសារតែការឆ្លាតវៃ នាងបានឆ្លងផុតគ្រោះថ្នាក់ជាច្រើន ហើយបានផ្សារភ្ជាប់ចំណងស្នេហាយ៉ាងជ្រាលជ្រៅជាមួយនឹងបុរសជាកូនរបស់មន្រ្តីរាជវាំងដែលរៀនក្នុងសាលាជាមួយនាង។
ដោយ៖ nanoប្រភព៖ zing