Taylor Swift ម្ចាស់បទ I Know You Were Trouble ដ៏ល្បីម្នាក់នេះ ត្រូវបានគេស្គាល់ថា ជាតារាចំរៀងនារី ដែលធ្លាប់មានមិត្តប្រុស ក្នុងតំបន់សិល្បៈ ច្រើនបំផុត ហើយក៏ត្រូបាននិយាយថា ជាកំពូលនារី ដែលចូលចិត្តសរសេរចំរៀង ពីមិត្តប្រុសចាស់របស់ខ្លួនដែរ ។ថ្មីៗនេះ Taylor Swift ត្រូវបានគេប្រទះឃើញ នៅក្នុងកម្មវិធីជប់លាងមហោស្រពតន្ត្រី TorontoInternational Film Festival ជាមួយនិងតារាសំដែង ជនជាតិអូស្ត្រាលីម្នាក់ ដែលមានឈ្មោះថាBrenton Thwaites ។ អ្នកដែលចូលរួមកម្មវិធីនោះដែរ បានប្រាប់អ្នកកាសែតថា អ្នកទាំង២ពិតជាស្និតស្នាលនិងគ្នា ដូចក្នុងមួយកម្មវិធីមានតែ រូបគេ ២ នាក់អញ្ចឹង ។ ប្រភពដដែលបានបន្តថា ពូកគេទាំង ២ នៅជាមួយគ្នារហូតដល់ម៉ោង ២ រំលងអាធ្រាត្យឯណោះ ។
បន្ទាប់ពីបង្ហាញភាពស្និតស្នាល ជាមួយគ្នានៅមុខអ្នកកាសែត និងតារាទាំងនោះរួចមក តារាៗជាច្រើនបានជឿជាក់ថា តារាសំដែងម្នាក់នេះ អាចនឹងប្រកាសថាមានទំនាក់ទំនងជាមួយតារាចំរៀង Taylor Swift ឆាប់ៗនេះជាមិនខាន ៕
ដោយ ៖ លីលីប្រភព ៖ k14