នៅចំពោះមុខក្រសែភ្នែករបស់អ្នកដំណើរនៅលើរថភ្លើងក្រោមដី នៅឯក្រុងសៀងហៃ បុរសនេះ នៅតែលេងហ្គេមទូរស័ព្ទ ធ្វើដូចគ្មានរឿងអ្វីកើតឡើង។
នេះជារូបថតមួយសន្លឹកដែលត្រូវបានមនុស្សម្នាក់ថត កាលពីថ្ងៃទី ២៨មិថុនាកន្លងទៅ
បុរសដែលស្លៀកពាក់អាវខ្មៅរឹបរាង និងសំពត់ខ្លី ឆែកស្ទើរដល់ចង្កេះ ធ្វើដំណើរនៅលើរថភ្លើងក្រោមដី ដូចធម្មតា មិនអើពើដល់មនុស្សនៅក្បែរខ្លួន។ នៅពេលត្រូវខ្យល់ម្ដងៗ សំពត់នេះប៉ើងទៅលើបង្ហាញរង្វង់ទី ៣ ដ៏គួរអោយ រន្ធត់។ នៅចំពោះមុខក្រសែភ្នែករបស់អ្នកដំណើរនៅលើរថភ្លើងក្រោមដី នៅឯក្រុងសៀងហៃ បុរសពាក់វែនតាខ្មៅ ស្លៀកពាក់ចម្លែកម្នាក់នេះ នៅតែឈរលេងហ្គេមទូរស័ព្ទ ធ្វើដូចគ្មានមនុស្សនៅក្បែរខ្លួន។
គួររំឭកថា កាលពីមុននេះ ក្រុមហ៊ុនរថភ្លើងក្រោមដី នៅសៀងហៃ ធ្លាប់បានបង្ហោះរូបថតរបស់នារីម្នាក់ដែលស្លៀកពាក់រ៉ូប មើលឃើញឈុតក្នុងទាំងស្រុង នៅលើទំព័រ Weibo និងបានស្នើសូមអោយភ្ញៀវទាំងឡាយគួរតែមានការស្លៀកពាក់អោយបានត្រឹមត្រូវ ចៀសវាងការរំខាននានាដែលអាចកើតមានឡើង។
ប៉ុន្ដែក្រោយមក រូបថតនេះបានធ្វើអោយមានការខឹងសម្បារយ៉ាងខ្លាងពីសំណាក់បងប្អូននារីទាំងឡាយ។ មាននារីមួយក្រុម បានធ្វើការតវ៉ា ដោយកាន់បដាឈរនៅមុខចំណត់រថភ្លើងមួយចំនួន ដោយនៅលើបដានោះសរសេរថា ខ្ញុំអាចស្លៀកសិចស៊ី ប៉ុន្ដែ លោកមិនត្រូវរំខានខ្ញុំនោះទេ។

Beijingshots បានរាយការណ៍ថា បុរសស្លៀកពាក់ខ្លីនៅក្នុងរូបថតខាងលើ មិនទាន់ត្រូវបានគេស្គាល់អត្ដសញ្ញាណនៅឡើយ ប៉ុន្ដែមនុស្សមួយចំនួនយល់ថា គោលបំណងនៃការស្លៀកពាក់នោះ គឺដើម្បីប្រឆាំងនឹងការហាមឃាត់របស់ក្រុមហ៊ុនរថភ្លើងក្រោមដីនៅសៀងហៃ ចំពោះការស្លៀកពាក់របស់អ្នកដំណើរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing