ចម្លែកៗ​ ៖ បុរសម្នាក់បានបំពាក់នូវប្រព័ន្ទទឹក ដើម្បីជាការចាក់ស្រោចទៅនឹងបុគ្គលមួយចំនួន    ជាពិសេសពួកបុរសៗ  ដែលបានចូលទៅនោមនៅកៀន ផ្លូវតូចចង្អៀតផ្ទះរបស់គាត់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  របស់គេហទំព័រសារព័ត៌មានបរទេស spy ។

គួរបញ្ជាក់ផងដែរថា វីដេអូទាំងនេះក៏គេអាចរកឃើញមាននៅក្នុងគេហទំព័រវីដេអូដ៏កំពុងពេញនិយម youtube ផងដែរ។ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងថា  កាលពីពេលកន្លងទៅ   ស្រ្តីជាម្តាយម្នាក់  មកពីរដ្ឋ​  Oklahoma ​សហរដ្ឋអាមេរិកត្រូវបានពិន័យជាសាច់ប្រាក់ ដល់ទៅ  ២,៥០០ ដុល្លារ បន្ទាប់ពីកូនប្រុសវ័យ ៣ ឆ្នាំនោមដាក់សួនច្បារមួយកន្លែង៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ spy