ចិន៖ តាមការអោយដឹងពីគេហទំព័រ chinadaily ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថាផ្ទះមួយខ្នងដ៏ធំស្កឹមស្កៃ នៅតែបន្ដឈចំកណ្ដាលផ្លួវធំ ចូលទៅកាន់ទៅរួមខេត្ដដដែល ខណៈផ្លូវត្រូវបានគេអភិវឌ្ឍន៍រួចរាល់ហើយ។

ប្រភពដដែលបានបន្ដទៀតថា ផ្ទះដែលត្រូវបានរដ្ឋាភិបាលវាយចោលមួយចំហៀងនេះ គឺជាកម្មសិទ្ធរបស់ប្ដីប្រពន្ធចំណាស់ពីរនាក់ គឺលោក Luo Baogen ដែលមានទីតាំងស្ថិតនៅតំបន់ Wenling ជិតទីរួមខេត្ដ Zhejiang ប្រទេសចិន។


លោក Luo Baogen បាននិយាយថា គាត់មិនព្រមចាកចេញពីទីកន្លែងនេះ ព្រោះរដ្ឋាភិបាលអោយសំណងមកគាត់មិនគ្រប់គ្រាន់ ពោលគឺផ្ទះនេះ គួរតែបានសំណងយ៉ាងហោចណាស់ក៏ ៨,០០០ផោនដែរ។ រដ្ឋាភិបាលមានចំណាត់ការយ៉ាងណានោះ យើងនឹងដឹងនៅពេលក្រោយទៀត៕
ដោយ៖ មឿនប្រភព៖ chinadaily