03/05/2012 15:16
រដូវក្ដៅគឺជារដូវនៃសម្លៀកបំពាក់ និងការចេញដើរលេង ថ្ងៃនេះយើងមានវិធីស្លៀកពាក់មួយចំនួនដើម្បីមកជូនលោកអ្នក៖១. រើសពណ៌គេថារដូវក្ដៅគឺជារដូវមួយដែលពិបាកក្នុងការរើសពណ៌សម្លៀកបំពាក់ព្រោះវាក្ដៅ ហើយមិនអាចស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅបាននោះទេ ដូចនេះហើយលោកអ្នកអាចបែរមករកមើលខោអាវដែលមានពណ៌ឆើតវិញដូចជា លឿង ក្រហម ឬទឹកក្រូចជាដើម។ តែបើតាមការពិតទៅនារីៗភាគច្រើនចូលចិត្តបំផុតនោះគឺពណ៌ ខៀវ និង ផ្កាឈូក។២. រើសគ្រឿងតុបតែងជាមួយសម្លៀកបំពាក់កុំគិតតែសម្លៀកបំពាក់តែមួយមុខ មានខ្សែដៃនិងនាឡិការជាដើមគឺល្អណាស់ក្នុងការលំអរខ្លួន។អ្នកអាចប្រើជាបូរ ឬអ្វីៗដែលជាសាច់ក្រណាត់។៣. ខោខ្លី និងអាវយឺតគឺល្អបំផុតសម្រាប់ រដូវក្ដៅសម្រាប់នារីៗភាគច្រើនដែលមានជើងស្រលូនៗ ខោខ្លីនិងអាវយឺតទាំង ២ នេះគឺល្អបំផុតម្រាប់ការស្លៀកពាក់រដូវក្ដៅ តែគួរណាគិតពីសម្រស់ស្បែកផង។
៤. សម្លៀកបំពាក់តាមចិត្ត
ដោយ៖ វឌ្ឍនាប្រភពពី៖ k14