ផ្ទាំងថ្ម Turnip គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាល ប្លែកភ្នែក ដែលមានទីតាំងស្ថិតនៅជាប់មាត់បឹង Huron មានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រនៅខាងជើងឆៀងខាងកើត កំពង់ផែ Austin តំបន់ Michigan សហរដ្ឋអាមេរិក។

ផ្ទាំងថ្ម ដ៏ស្រស់ស្អាត​ និង​ ទាក់ទាញនេះ មានទេសភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតដោយសារតែ នៅលើផ្ទំាងថ្មីដ៏ធំនេះ មានដើមឈើជាច្រើនដុះនៅលើពី  បង្កើតបានជាទិដ្ឋភាពដ៏ស្រស់បំព្រង គួរឱ្យចង់គយគន់។

ភ្ញៀវទេសចរជាច្រើនចូលចិត្តទៅកំសាន្តនៅតំបន់នេះ រីករាយនឹងការគយគន់ទេសភាពនៅជុំវិញ ផ្ទាំងថ្មី Turnip ស្រូបយកខ្យល់អាកាសបរិសុទ្ធ ថតរូប និង ហែលទឹកលេង៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ amazingplacesonearth