ម៉ោងសិក្សាពីប្រវត្តិវិទ្យាតែងធ្វើអោយពួកសិស្សងងុយដេក​ ហេតុនេះគ្មានអ្វីពិបាកយល់ទេ នៅពេលពួកគេត្រេកអរដោយ ដឹងថាឆាប់បានត្រលប់ទៅផ្ទះវិញ ​។ អ្នកគ្រូប្រកាសចំពោះមុនសិស្សរបស់ខ្លួនោះ - ប្អូនណាអាចឆ្លើយនិងអ្នកគ្រូបាន អ្នកគ្រូអនុញ្ញាតអោយទៅផ្ទះភ្លាមមុនពេលស្នូរជួងសាលា លាន់ឡើង។ ម៉េច សប្បាយចិត្តទេ? -​សប្បាយចិត្តណាស់អ្នកគ្រូ! សិស្សក្នុងថ្នាក់ឆ្លើយព្រមគ្នា។ ចំណោមនោះសិស្សឈ្មោះឌិច ឆ្លើយដោយមានការជឿ ជាក់ក្នុងចិត្តជាងគេព្រោះគិតថាខ្លួនឆ្លាត ជាងសិស្សឯទៀត អាចឆ្លើយសំនួរដោយគ្មានពិបាក់។ ឃើញសិស្សសប្បាយចិត្ត អ្នកគ្រូសើចញឹមៗ រួចនិយាយ៖ - បើអញ្ចឹងចាំឆ្លើយណា ។ អ្នកណានិយាយពាកយមួយឃ្លាថាកុំសួរមាតុភូមិថាត្រូវធ្វើអ្វីឱ្យខ្លួនអ្នក តែត្រូវសួរខ្លួនឯងថាត្រូវធ្វើអ្វីអោយមាតុភូមិ ? សិស្សម្នាក់ឆ្លើយ៖ ជម្រាបអ្នកគ្រូ សំដីនេះគឺលោកចន អេហ្វ កេណ្ណីឌី ប្រធានាធិបតីទី 35 របស់សហរដ្ឋ អាមេរិចជាអ្នកនិយាយ។ - ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានហើយ សំនួរបន្តគឺ អ្នកណានិយាយពាក្យថាខ្ញុំមានសុបិនមួយ.....?

/សិស្សម្នាក់ទៀតឆ្លើយ៖ ជម្រាបអ្នកគ្រូ សំដីនេះគឺលោកអាចារ្យប្រដៅសាសនាជនស្បែកខ្លៅឈ្មោះម៉ាទីន លូថឺឃិង ជាអ្នកនិយាយ។ - ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានដែរ។ ឃើញគេបានទៅផ្ទះមិនពីរនាក់ សិស្សឌិច ក្តៅក្រហាយស្រែកឡើង៖ - អង្កាល់ទើបពួកគេព្រមបិទមាត់? អ្នកគ្រូភ្ញាក់ព្រើត៖ - អ្នកណានិយាយ និង អ្នកណា? សិស្សឈ្មោះ ឌិចឆ្លើយចាក់បណ្តោយ៖ - បាទ គឺប្រធានាធិបតីអាមេរិកឈ្មោះ ប៊ីលគ្លិនតុនអ្នកនិយាយ។ ខ្ញុំអាចទៅផ្ទះដូចគេ បានហើយមែនទេ អ្នកគ្រូ?

ដោយ៖ វណ្ណៈប្រភព៖ khmerjoke