បុរសវ័យក្មេងម្នាក់នៅភាគខាងជើងប្រទេសចិន ទទួលជោគជ័យក្នុងការរចនា និងបង្កើតយន្ដហោះមួយគ្រឿងដោយខ្លួនឯង ប្រការនេះបានធ្វើអោយគាត់មានឈ្មោះល្បីល្បាញក្នុងរយៈពេលដ៏ខ្លី។

/

បុរសឈ្មោះ Baogang ​នៅស្រុក Jingxian(景县) ខេត្រ Hebei បានបើកបរយន្ដហោះដែលខ្លួនបានច្នៃកាលពីថ្ងៃទី ២៥ មេសា។

Xie Baogang បានប្រើលោហធាតុផ្សំ aluminum ដើម្បីបង្កើតយន្ដហោះនេះ លើកលែងតែម៉ាស៊ីន និងប្រព័ន្ធ radiator(ឧបករណ៍ធ្វើអោយម៉ាស៊ីនត្រជាក់)។

ប្រេងដែលត្រូវបានប្រើសម្រាប់យន្ដហោះនេះគឺសាំងរថយន្ដ លាយជាមួយប្រេងម៉ាស៊ីនមួយភាគតូច។ យន្ដហោះរបស់ Xie Baogang ស៊ីប្រេងសាំងជិតស្មើនឹងរថយន្ដធម្មតា។

គំនិតច្នៃប្រឌិត និងភាពក្លាហានរបស់ Xie Baogang បានធ្វើអោយប្រជាជនក្នុងភូមិមានការស្ងើចសរសើរយ៉ាងខ្លាំង៕

/

ក្រុមសមាជិកគ្រួសារបានជួយដល់ Xie Baogang ក្នុងការអូសយន្ដហោះនេះចេញទៅវាលដើម្បីធ្វើការហោះហើរ។

/

/

/

 

ដោយ ៖ សូរីយ៉ាប្រភព ៖ CFP