ក្នុងរយៈពេល ៣ម៉ោង កប៉ាល់ Titanic ដែលជួបគ្រោះថ្នាក់នៅភាគពាយព្យប៉ាស៊ីហ្វិក ក្រោយមកក៏បានលិចទៅក្នុងសមុទ្រជម្រៅ ៤.០០០ម៉ែត្រ។

/

កាលពីយប់ ថ្ងៃទី ១៤មេសា ឆ្នាំ ១៩១២ គឺ ៤ថ្ងៃបន្ទាប់ពីចាកចេញពីកំពង់ផែ Southampton នៅអង់គ្លេស កប៉ាល់ Titanic ត្រូវជួបនឹងគ្រោះថ្នាក់ដ៏អាក្រក់បំផុត។ អ្នកនាំផ្លូវម្នាក់នៅលើកប៉ាល់នេះបានស្រែកខ្លាំងៗ ៖ ផ្ទាំងទឹកកក នៅខាងមុខ ខាងស្ដាំ។ រូប ៖ BBC

/

វេលាម៉ោង ២៣ និង៤០នាទីថ្ងៃដដែល កប៉ាល់ធំបំផុតក្នុងសម័យនោះបានប៉ះទៅទង្គិចនឹងផ្ទាំងទឹកកកដ៏ធំមួយ។ Thomas Andrews វិស្វកររបស់កប៉ាល់នេះបានទៅដល់កន្លែងកើតហេតុពិនិត្យ និងបានកំណត់ថា ទឹកបានហូរចូលតាមកន្លែងប៉ះទង្គិចនឹងផ្ទាំងទឹកកក។

/

ម៉ោង ២ និង១០នាទី ថ្ងៃទី ១៥ មេសា ឆ្នាំ ១៩១២ អគ្គិសនីក្នុងកប៉ាល់ត្រូវដាច់ទាំងស្រុង។ ពេលនោះ ផ្នែកខាងមុខរបស់កប៉ាល់ត្រូវលិចទៅក្នុងទឹក។ ម៉ោងប្រហែលជា ១៨ និង២០នាទី ទូកសង្គ្រោះត្រូវបានដាក់ចុះពីលើកប៉ាល់។

/

៧នាទីក្រោយមក កប៉ាល់ដែលមានទម្ងន់ ៥២.៣១០តោន ចាប់ផ្ដើមត្រូវបាក់ជាពីរ។

/

/

/

/

ផ្នែកកន្ទុយរបស់កប៉ាល់បានលិចទៅក្នុងសមុទ្រក្នុងល្បឿនប្រហែល ៩៦គម/ម៉ោង។ វាបានទៅប៉ះនឹងបាតសមុទ្រនៅម៉ោងប្រមាណជា ២និង ២៤នាទី។

/

/

ផែនទីបង្ហាញពីដំណើរចុងក្រោយរបស់កប៉ាល់ Titanic ចាប់តាំងពីពេលចេញដំណើរពីកំពង់ផែ Southampton រហូតដល់ពេលជួបគ្រោះថ្នាក់នៅភាគពាយព្យប៉ាស៊ីហ្វិកនាថ្ងៃទី ១៤មេសា ឆ្នាំ ១៩១២។ គ្រោះថ្នាក់នេះបានបណ្ដាលអោយមនុស្សស្លាប់ចំនួន ១.៥១៤នាក់៕ រូប ៖ Wikipedia

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE