ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានប្លែកបរទេស  huffingtonpost  បានចេញផ្សាយអោយដឹងថា នៅប្រទេសរុស្ស៊ីឯណោះវិញ ពោលគឺក្រុមនារីដល់ទៅ  ១០១ នាក់ពិតជាបានធ្វើអោយពិភពលោក ក៏ដូចជាពិភពអ៊ិនធើណេត មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេទទួលបានសមិទ្ធផលជោគជ័យមួយថ្មីនោះគឺ   ការលោឆ័ត្រយោង  ពីរយៈកំពស់មួយដ៏ខ្ពស់ ដោយរំលេចចេញនូវរូបរាងផ្កាលើអាកាស។

width=433

គួរបញ្ជាក់ផងដែរថា ក្រុមនារីលោតឆ័ត្រយោង ដែលមានសមាជិកដល់ទៅ១០១ នាក់នេះមានឈ្មោះក្រុមហៅថា Pearls of Russia ពួកគេបានបំបែកឯកតទគ្គកម្មថ្នាក់ជាតិកាលពីថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីសំរេចបាននូវសមិទ្ធផលមួយនេះដ៏ជោគជ័យ។

យ៉ាងណាមិញ ប្រភពសារព័តមានដដែលបន្ថែមថា Pearls of Russia បានចេញធ្វើការលោតឆ័ត្រយោងរបស់ខ្លួន នៅឯទីក្រុងបុរាណ  Kolomna ចម្ងាយប្រមាណ ៧០ ម៉ាយ ពីទីក្រុង Moscow ។

width=427

ហើយអ្វីដែលរឹតតែពិសេស   និងអស្ចារ្យនោះគឺថា  ការលោតឆ័ត្រយោងចុះ  ដោយរំលេចចេញនូវរូបរាងផ្កានោះ  នៅឯចំណុចកណ្តាល  គឺត្រូវបានគេធ្វើឡើងដោយទុកចន្លោះទទេ ដើម្បីជាការឧទ្ទិសស្នាដៃ ដល់មេក្រុមនារី ឈ្មោះ Irina Sinitsina  ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងឱកាសលោតឆ័ត្រយោងស្រដៀងគ្នានេះ  កាលពីឆ្នាំមុនមកម្ល៉េះ ។ ដូច្នេះ ដើម្បី  អោយជ្រាបកាន់តែច្បាស់  Pearls of Russia  មានសមាជិកនារីដល់ទៅ១០១ នាក់ ធ្វើវាបានយ៉ាងល្អយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ huffingtonpost