គ្រោះថ្នាក់ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Sky ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ  បាន​បញ្ជាក់អោយដឹងថា  ឆ្កែដ៏មានសំណាងមួយក្បាល​  ត្រូវបានរកអោយឃើញថា នៅរស់រានមានជីវិត បន្ទាប់ពីបានត្រូវរថយន្តបុក នឹងសៀតជាប់ទៅនឹងចំរឹងដែកដែលនៅពីលើស្លាករថយន្ត ហើយបានបើកបន្តទៅមុខចម្ងាយជាង ១៧​ គីឡូម៉ែត្រ។

width=488

គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុគ្រោះថ្នាក់មួយនេះ បានកើតឡើងនៅរដ្ឋ Massachusettsសហរដ្ឋអាមេរិក ស្របពេលដែលបុរសម្នាក់បានបើករថយន្តធ្វើដំណើរទៅកាន់កោះ Rhode Isl-and​​ ។ ខណៈពេលដែលកំពុងតែធ្វើដំណើរនៅតាមផ្លូវ  ស្រាប់តែមានសត្វឆ្កែសម្បុរសមួយក្បាលរត់កាត់ឡាន  ភ្លាមៗនោះ​  គាត់ក៏បានជាន់ហ្រ្វាំង  នឹងបុកវា   តែរកមិនឃើញឆ្កែមួយក្បាលនោះសោះដោយគា្រន់តែបានបន្សល់ស្លាកស្មាមឈាមបន្តិចបន្តួចតែប៉ុណ្ណោះ។

width=487

ក្រោយមក គាត់ក៏បានធ្វើដំណើរទៅមុខជាធម្មតា តែដោយមានមន្ទិលសង្ស័យ គាត់ក៏បានឈប់នៅឯស្នងការដ្ឋាននគរបាលក្នុងស្រុកមួយកន្លែង ស្របពេលដែលមន្រ្តីការពារសត្វចិញ្ចឹមបានរកឃើញឆ្កែដ៏មានសំណាងមួយក្បាលនោះ  នៅក្នងចំរឹងដែក    ដែលនៅពីលើស្លាករថយន្តទៅវិញ ភ្លាមៗនោះវាក៏ត្រូវបានបញ្ជូនទៅកាន់គ្លីនីក  ដើម្បីធ្វើការសង្គ្រោះ ក៏ដូចជាព្យាបាល  ខណៈពេលដែលមន្រ្តីការពារសត្វចិញ្ចឹម ក៏ដូចជាអ្នកបើកបរ នឹងមនុស្សមួយចំនួនផ្សេងទៀត បានលាន់មាត់ថា វាពិតជាមានសំណាងហួសពីការស្មានមែន៕

ដោយ ៖ ពិសីប្រភព ៖ Sky