កាលពីថ្ងៃទី ២៩ ខែសីហា កន្លងផុតទៅនេះ តារាចំរៀងចិនដ៏ល្បីលោក Jay Chou បានបើកភោជនីយដ្ឋានមួយ ដែលមានចុងភៅរហូតដល់ទៅ ១៦ ជាមួយនិងការបំរើសេវាកម្មកំរិតខ្ពស់ ។ភោជនីយដ្ឋាននោះ ត្រូវបានទស្សនិកជន និងតារាៗជាច្រើនចូលទៅសាកអាហារនៅទីនោះ ។

Restaurantsទោះជាយ៉ាងណាក្តី ថ្មីៗនេះទស្សនាវដ្ដី Next Magazine របស់ចិន បានចុះផ្សាយអត្ថបទមួយដែលនិយាយអំពី ការរិះគន់របស់ទស្សនិកជន ដែលបានចូលទៅពិសារអាហារក្នុងហាងនោះ ។បើយោងទៅតាមសំដីភ្ញៀវនោះបានអោយដឹងថា គេបានរកឃើញ កំទិចផ្លាស់ស្ទីកមួយចំរៀកធំនៅក្នុងម្ហូបឆាបន្លែ ។ ចំណែកស្លាបព្រា ចាន កែវ វិញក៏លាងមិនបានស្អាតផងដែរ ។ ហើយបើនិយាយពីការបំរើសេវាកម្មវិញ គឺពិតជាអន់ខ្លាំងណាស់ ព្រោះក្នុងម៉ោងធ្វើការ អ្នករត់តុបែជាស្តាប់ចំរៀងទៅវិញ ហើយជួនកាលម្ហូបមួយមុខយូររហូតដល់ ១ ម៉ោងឯណោះ ។

Restaurantsជាមួយនិងការរិះគន់ របស់ភ្ញៀវទាំងនេះ ពួកគេនិយាយថា ហាងនេះមិនសមជាហាងដែលមានតំលៃថ្លៃសោះឡើយ ។ Jay Chou មិនទាន់ចេញមុខមកបកស្រាយយ៉ាងណានៅឡើយទេ តែយើងនឹងរង់ចាំតាមដានទាំងអស់គ្នា​​ ៕

 

ដោយ ៖ លីលីប្រភព ៖ k14