វិហារមួយនៃប្រទេសអង់គ្លេសបានប្រកាសថាគេនឹងទទួលមនុស្សប្រុសខ្ទើយឱ្យចួលធ្វើជាអាចារ្យបានតាមចិត្តដែលអ្នកចង់ចូលរួមចង់។បើតាមសាសនាវាពិតជាពិបាកណាស់ព្រោះការស្រលាញ់ភេទដូចគ្នាគឺជាការប្រឆាំងសាសនាមួយដែលវាខុសនឹងគម្ពីបីបរបស់សាសនាគ្រិះ។ ប៉ុន្តែសម្រាប់វិហារមួយនេះវិញគេបានសម្រេចចិត្តក្នុងការទទួលមនុស្សប្រុសខ្ទើយឱ្យមកចូលរៀនជាអាចារ្យក្នុងដើម្បីអាចនឹងរៀនតំរង់ទិសគេឱ្យក្លាយជាមនុស្សប្រុសបានដូចដើមវិញតាមរយៈការសិក្សាគម្ពីបីប។ទោះជាយ៉ាងណាក៏ដោយក៏ការសម្រេចចិត្តនេះត្រូវបានឆ្លើយតបមកវិញនូវភាពមិនប្រក្រតីពីអាចារ្យមួយចំនួនដែលគេនៅតែប្រកាន់យកថាវាមិនអាចធ្វើទៅរួចព្រោះខុសច្បាប់សាសនា។ បញ្ហានេះត្រូវបានគេចាត់ទុកជាបញ្ហាបន្ទាប់បន្សំនៅឡើយព្រោះវាអាចនឹងទៅរួចចំពោះតែវិហារមួយនេះប៉ុណ្ណោះការរៀបការភេទដូចគ្នាគឺមិនមាននោះទេនៅអង់គ្លេស ប៉ុន្តែពលរដ្ឋមា្នក់ៗមានសិទ្ធិផ្ទាល់ខ្លួន ចំនែកឯកលោកឪក្នុងវិហារសាសនានេះវិញលោកជឿជាក់ថាការសិក្សាអំពីភេទតាមរយៈគម្ពីសាសនាគឺពិតជាអាចតម្រង់ផ្លូវបុរសខ្ទើយឱ្យក្លាយជាបុរសពេញលក្ខណៈពិតប្រាកដមែន៕

/

ដោយ៖ ផានិតប្រភពពី៖ lifestyle