ថ្មីៗនេះនៅក្នុងកម្មវិធី Sketchbook 4 របស់ប៉ុស្ត៍ទូរទស្សន៍ KBS របស់កូរ៉េ បានអញ្ជើញក្រុមតារាចំរៀងស្រី ដ៏ស៊ិចស៊ី ៤ នាក់ មកចូលរួមជាភ្ញៀវកិត្តិយស ។ ក្រុមតារាចំរៀងស៊ិចស៊ីនោះមានឈ្មោះថា SISTAR ដែលទើបតែចេញ Album ថ្មីនិងវីដេអូចំរៀង Give It To Me ។
ក្នុងបទសំភាសន៍ក្នុងកម្មវិធី SISTAR បានប្រាប់ថាបទមួយចំនួន នេះជាស្នាដៃនិពន្ធរបស់ស្រីស្អាត Hyorin ដែលបញ្ចេញពីអារម្មណ៍ពិតៗរបស់នាង ។ ពិធីករក៏បានសួរទៅពួកនាងថា តើចូលចិត្តការណាត់ជួបរបៀបណា? Hyorin ឆ្លើ់យថា នាងមិនចូលចិត្តមានរឿងពាក់ពាន់រញេរញ៉ៃឡើយ ដូចនេះហើយនាងមិនមាននោះទេ ចំណែក Dasom វិញប្រាប់ថា ប្រសិនបើនាងមិត្តប្រុស ហើយយឺតការណាត់វិញ នាងប្រហែលជានៅមិនសុខទេ យ៉ាងតិចណាស់ក៏នាងនឹងខលទៅមិត្តប្រុសនាង ១០ ដងដែរ ។ដើម្បីកំដរបរិយកាសកម្មវិធី SISTAR ក៏បានសំដែងបទ Give It To Me និងបទ All Around The World របស់ Justin Bieber ផងដែរ ចង់ដឹងថាសំលេងរបស់ពួកគាត់ ផ្អែមពិរោះយ៉ាងណានោះ ចឹងយើងទៅទស្សនាទាំងអស់គ្នា ៕