ថ្ងៃមួយ មានប្តីប្រពន្ឋពីរនាក់ ឈ្លោះគ្នាយ៉ាងខ្លាំង ដោយប្តីខឹងខ្លាំងពេក ក៏ស្រែកបណ្តេញប្រពន្ឋថានែ! ឆាប់ចុះចេញពីផ្ទះអញទៅ រួចប្រមូលរបស់របរទាំងប៉ុន្មានរបស់ ឯងចេញអោយផុតពីទីនេះទៅ។ ប្រពន្ឋខឹងប្តីណាស់ ដែលហ៊ានបណ្តេញខ្លួនចេញ យំបណ្តើរ រួចដើរទៅរៀបចំវ៉ាលី និងរបស់របរផ្សេងៗដាក់ក្នុងវ៉ាលីទាំងអស់។

រៀបចំ រួចរាល់អស់ហើយប្រពន្ឋក៏យកបាវមួយ គប់ទៅលើប្តី ហើយនិយាយថាឆាប់ចូលទៅប្តីភ្ញាក់ព្រឺត ក៏សួរវិញថាចូលធ្វើអី? ឯងក៏ជារបស់អញដែរ ឆាប់ចូលអោយលឿនប្រពន្ឋឆ្លើយ ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke