ភ្នំពេញ៖  បើទោះបីជាអតីត តារាចម្រៀងវ័យក្មេង ក្រមិចក្រមើម ប្រចាំផលិតកម្ម អឹម កញ្ញា ពេជ្រ សូលីកា បានផ្អាកពីអាជីពសិល្បៈ មួយរយៈហើយក្តី ប៉ុន្តែមជ្ឈដ្ឋាន អ្នកតាមដានសង្គមសិល្បៈ នៅតែចង់ដឹងពី ជីវិតឯកជន របស់នាងជានិច្ច ។ មិនខុសគ្នាជាមួយ ពេជ្រ សូលីកា ដែរ រាជនីតូចប្រចាំ ផលិតកម្មហង្សមាស ស្រីស្រស់ ទេព បូព្រឹក្ស ក៏ត្រូវបានមហាជន ទូទៅនិងស្រទាប់យុវវ័យ តាមដានចង់ដឹងពី ការងារសិល្បៈក៏ដូចជា ជីវិតឯកជនរបស់នាង ដូចគ្នាដែរ ។

អ្វីដែលធ្វើឲ្យមហាជន ចាប់អារម្មណ៍នឹងចង់ដឹង នោះគឺត្រង់ថា ថ្មីៗនេះតារាចម្រៀងវ័យក្មេង សម្បូរមន្តស្នេហ៍ទាំងពីរនាក់ កញ្ញា ពេជ្រ សូលីកា និង ទេព បូព្រឹក្ស ត្រូវបានប្រភពពីអ្នក នៅក្នុងចង្កោមសិល្បៈមួយ ដែលសុំមិនបញ្ចេញ ឈ្មោះបានបង្ហើបប្រាប់ គេហទំព័រ Looking TODAY ថា កញ្ញា ទេព បូព្រឹក្ស និង ពេជ្រ សូលីកា គឺជាមិត្តភក្តិចិត្តមួយថ្លើម មួយជាមួយគ្នា ព្រោះពួកគេទាំងពីរនាក់ តែងតែទៅណា មកណាជាមួយគ្នា ជាញឹកញាប់ ។ ទោះបីជាទៅចូលរួម ក្នុងកម្មវិធីរបស់អ្នកសិល្បៈ ដូចគ្នាក៏ពួកគេទាំងពីរ តែងតែដឹកដៃកៀកស្មា ជិះឡានទៅជាមួយគ្នាដែរ ។

ប្រភពដដែលបាន បង្ហើបឲ្យដឹងទៀតថា សូលីកា និង បូព្រឹក្ស តែងតែឧស្សាហ៍ចេញ ចូលនិងទៅដើរលេង នៅក្រៅប្រទេស ជាមួយគ្នាជាញឹកញាប់ ។ មិនតែប៉ុណ្ណោះការចេញ ទៅក្រៅប្រទេស របស់អ្នកទាំងពីរនេះ ក៏មានការរួមដំណើរ ជាមួយមនុស្សប្រុសវ័យជ្រេបន្តិច ដែលគេសង្ស័យថា ជាអ្នកឧបត្ថម ការចាយវាយរបស់ សូលីកា និង បូព្រឹក្ស ។

ចំពោះការលេចឮនេះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៣ នេះគេហទំព័រ Looking TODAY មិនអាចទាក់ទង សុំការស្រាយបំភ្លឺ ពីស្រីស្រស់ ពេជ្រ សូលីកា ពីបញ្ហានេះបានទេ ដោយលេងទូរស័ព្ទ របស់នាងដែលធ្លាប់ប្រើ ទាក់ទងអត់បាន ។ តែតារាចម្រៀងដែលគេ ហៅថារាជនីតូចប្រចាំ ផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស បានប្រាប់ Looking TODAY ពីបញ្ហានេះថា « តាមពិតទៅខ្ញុំនិងអាកាធ្លាប់ចេញទៅដើរលេង នៅក្រៅប្រទេសមែន គឺទៅប្រទេសចិន ។ ចំពោះការចេញទៅនោះ គឺមានរយៈពេលតែជិត មួយសប្តាហ៍តែប៉ុណ្ណោះ ព្រោះចេញទៅដើរ លេងតាម Tour ដែលគេណែនាំ ហើយក៏គ្មានបុរសណា ទៅជាមួយខ្ញុំដែរ គឺពេលនោះខ្ញុំ ទៅតែបីអ្នកទេ គឺខ្ញុំ អាកា និងមិត្តភក្តិស្រីម្នាក់ទៀត គេឈ្មោះ អាយ៉ា»។

ស្រីស្រស់ ទេព បូព្រឹក្ស បានឲ្យដឹងទៀតថា នាងមិនឧស្សាហ៍ទៅដើរលេង នៅខាងក្រៅប្រទេស ញឹកញាប់នោះទេ ។ ព្រោះបច្ចុប្បន្នការងារ សិល្បៈរបស់នាងកំពុងតែ មមាញឹកយ៉ាងខ្លាំង ស្ទើរតែរកពេលសម្រាកគ្មាន ៕

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល