ជាទូទៅតារាម្នាក់ៗ ដែលធ្លាប់បានទៅវះកាត់កែសម្ផស្ស តែងតែខំប្រឹងលាក់បំបាំងរឿងនេះដោយសារតែខ្លាច បាត់ប្រជាប្រិយភាព ពីទស្សនិកជនរបស់ខ្លួន តែតារាម៉ូដែលស្រីម្នាក់នេះបែជាបង្ហាញរាល់ ការវះកាត់កែសម្ផស្សរបស់ខ្លួនទៅវិញ ។
ថ្មីៗនេះតារាម៉ូដែលស្រីម្នាក់ឈ្មោះ Chen Di Maggie បានបង្ហាញរូបថតមុន និងក្រោយពេលវះកាត់កែសម្ផស្សរបស់ខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបង្ហាញនៅរូបថត សកម្មភាពក្នុងពេលវះកាត់ និងទីកន្លែងដែលនាងបានធ្វើការវះកាត់ កែកុនផងដែរ ។ នៅពេលដែលយើងសួរទៅនាង នាងប្រាប់ថា នាងតែងតែចង់បានការងារមួយ ដែលល្អតែពិបាករកខ្លាំងណាស់គឺដោយសារតែ សម្រស់របស់នាង ដែលធ្វើអោយការងារល្អៗទាំងនោះ ចាកចេញឆ្ងាយពីរូបនាង ។ នាងបន្តថា អ្នកគួ្រសាររបស់នាង មិនបានយល់ព្រមអោយនាង ទៅកូរ៉េដើម្បីវះកាត់ឡើយតែនេះជាជីវិតរបស់នាង ដូចនេះនាងត្រូវតែទៅ ។ ឥលូវនេះនាងពេញចិត្តនិងលទ្ធផលនៃការវះកាត់ណាស់ ហើយនាងកាន់តែមានទំនុកចិត្ត លើខ្លួនឯងកាន់តែខ្លាំងជាងមុន ។
បើទោះបីជាគេដឹងថា នាងបានធ្វើការវះកាត់កែសម្ផស្សពិតមែន តែនាងមិនសូវជាទទួល មតិអវិជ្ជមានឡើយ ហើយឥលូវនេះការងារជាតារាម៉ូដែលរបស់នាង គឺកាន់តែជោគជ័យជាងមុនទៅទៀត ៕


ប្រែសម្រួល ៖ លីលីប្រភព ៖ k14