កាលពីពេលថ្មីៗនេះ នៅប្រទេសចិន មានពិធីប្រកួតពិសេសមួយសម្រាប់អ្នកមានសាច់ដុំ ត្រូវបានគេរៀបចំធ្វើឡើយ ដោយមានការចូលរួមរបស់សត្វជ្រូកជាច្រើនក្បាល។
 
បណ្ដាបុរសដែលចូលរួមក្នុងពិធី Hercules នេះ ត្រូវយួរជ្រូកពីរក្បាល ក្នុងពេលតែមួយ ហើយជ្រូកមួយក្បាលគឺមានទម្ងន់ ៤៤គីឡូក្រាម និងយូររយៈចម្ងាយផ្លូវ ៣០ម៉ែត្រ។ ពួកគេត្រូវបានគេប្រដូចទៅនឹង “ironman” ដោយពូកគេត្រូវឆ្លងកាត់ឧបសគ្គនានា ដើម្បីបង្ហាញពីកម្លាំងកាយរបស់ខ្លួន។
គួររំលឹកថា នេះគ្រាន់តែជាផ្នែកមួយនៅក្នុងពិធីបុណ្យហាត់ប្រាណរបស់ជាតិ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៩ ដើម្បីជម្រុញអោយមានការហាត់ប្រាណនៅក្នុងតំបន់។ នេះគឺជាឆ្នាំ ទី៣ របស់ពិធីបុណ្យ Hercules៕
width=415width=418
ដោយ ៖ សូរីយ៉ាប្រភព ៖ k14