មិនគួរអោយជឿ ៖ បុរសម្នាក់ ដែលជាភ្ញៀវទេសចរចិន ឈ្មោះ Lin Wang ពិតជាមានសំណាងហួស ខណៈមិនទទួលរងរបួសអ្វីនោះទេ បន្ទាប់ពីជួងទម្ងន់ជាង២ តោន ធ្លាក់ចំពីលើនិងក្រុងជាប់ រយៈពេលប្រមាណជាង ២ ម៉ោង នេះបើតាមការដកស្រង់អត្តបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនូវឯវិហារមួយកន្លែង មានទីតាំងនៅក្នុងខេត្ត Shandong ប្រទេសចិន បន្ទាប់ពីលោក Wang បានទៅគោះវា ខណៈដែលឈរនៅពីក្រោម រំពេចនោះ វាក៏បានដាច់ និងធ្លាក់ចុះតែម្តង។
លើសពីនេះ បើយោងតាមអ្នកនាំពាក្យវិហារមួយនេះ បានគូសបញ្ជាក់ថា តាមពិតទៅជួងមួយនេះ វាពិតជាចាស់ណាស់ទៅហើយ ហើយគួរតែផ្លាស់ថ្មីទើបជាការប្រសើរ។ ភ្លាមៗនោះក៏មានការអន្តរាគមន៍ ពីភ្នាក់ងារមានសមត្តកិច្ច ដោយស្ទូចជួងនោះឡើង ដើម្បីរំដោះអ្នកទេសចររូបនោះ។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ