ទីបំផុត CL បានបញ្ចេញវីដេអូចំរៀងទោល របស់នាងជាលើកដំបូងហើយ ដែលមានចំណងជើងថា The Baddest Female ។

/នៅក្នុងវីដេអូ CL បានតែងខ្លួន ១៥ ឈុតផ្សេងៗគ្នា ដោយមានការជួយជ្រោមជ្រែងពីរៀមច្បងG-Dragon និង Taeyang ។ បទនេះជាចង្វាក់ Slow Hip Hop ល្បឿនត្រឹម ៧០ bit ក្នុងមួយនាទីប៉ុណ្ណោះ តែទំនុកច្រៀង និង ចង្វាក់គឺពិតជាខ្លាំង ហើយក៏បានបង្ហាញអំពី ចរិកជាអ្នកដឹកនាំរបស់នារីម្នាក់ៗ ។ វីដេអូចំរៀងនេះ ដឹកនាំសំដែងដោយ លោក  Seo Hyunseung​  ដែលជាអ្នកដឹកនាំដ៏ល្បី ដែលធ្លាប់ដឹកនាំថតវីដេអូចំរៀងល្បីៗជាច្រើនដូចជា I Am The Best , I Love You ( 2NE1 ), Heartbreaker ( G-Dragon ) ជាដើម ៕

ដោយ ៖ លីលីប្រភព ៖ youtube