ក្រុមចំរៀង Ylvis ជនជាតិណវ៉េ ពីរនាក់បងប្អូន ដែលជាម្ចាស់បទ The Fox (What Does the Fox Say?) ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសនៅក្នុង កម្មវិធីពានរង្វាន់ តន្ត្រីអាស៊ីប្រចាំឆ្នាំ (MAMA) កាលពីឆ្នាំ​ ២០១៣ នោះ ថ្មីៗ នេះ បានចេញវីដេអូចំរៀងថ្មី មួយបទ ដែលមានចំណងជើងថា Trucker's Hitch ។ / បទចំរៀង Trucker's Hitch ច្រៀងដោយ ពីរនាក់បងប្អូន Bård និង Vegard Ylvisåker ដែលត្អូញត្អែរអំពីការលំបាក ក្នុងការរៀនចងចំណង ស្មុគស្មាញមួយប្រភេទ។ ហើយបទនេះផងដែរ គឺជាបទ ដែលមានទំនុកភ្លេងវែង និងមានក្បាច់រាំចំលែក។ ចង់ដឹងថា បទនេះ គួរឲចាប់អារម្មណ៏យ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា។/ 

 

 

ប្រែសំរួលដោយ៖  វិចិត្រប្រភព៖  usmagazine