រុស្ស៊ី៖ ពេលបច្ចុប្បន្ននេះ បញ្ហារឿងរ៉ាងប្លែកៗ តែងតែកើតមានឡើងស្ទើររៀងរាល់ថ្ងៃ ហើយនៅគ្រប់ទីកន្លែង។ បញ្ហាទាំងអស់នេះ ភាគច្រើន គឺកើតមានចំពោះ យុវជនតែម្ដង។អ្នកខ្លះ គាត់ជិះម៉ូតូបង្ហោះលើជញ្ជាំង អ្នកខ្លះគាត់ជិះម៉ូតូលែងដៃលើថ្នល់ ឯអ្នកខ្លះទៀតគាត់ធ្វើអ្វីប្លែកៗទៀត ដែលគាត់គិតថា អាចទាក់ទាញមនុស្ស និងអាចអោយអារម្មណ៍របស់ពួកគាត់បានសប្បាយចិត្តផង។ ប៉ុន្ដែគាត់មិនបានគិតពីអាយុជីវិតគាត់ឡើយ ព្រមទាំងផលប៉ះពាល់ដល់អ្នកដទៃផងដែរ។ តើបញ្ហាទាំងនេះ យើងរាល់គ្នាគួរដោះស្រាយយ៉ាងណា?នៅប្រទេសរុស្ស៊ី ឯណ្ណោះវិញ ពេលថ្មីៗនេះ ក៏មានពត៌មានផ្សព្វផ្សាយដែរថា មានសិស្សមួយក្រុម បានបបួលគា្នឡើងអាគារ (ប៉ម) កម្ពស់រហូដល់ ២៤០ ម៉ែត្រដោយមិនមានពាក់សម្ភារៈការពារសុវត្ថិភាពជាប់ខ្លួនឡើយ គឺក្នុងគោលបំណងឈរមើលទេសភាព។
បើតាមការអោយដឹង ពីបុគ្គលិកនៃសាកលវិទ្យាល័យ បានអោយដឹងថា ពួកយើងបានធ្វើការហាមឃាត់ ពួកគេមិនអោយឡើងលើអាគារនោះដែរ ព្រោះអាគារនោះខ្ពស់ ហើយប្រកបដោយគ្រោះថ្នាក់ណាស់។ តើជាលទ្ធផល ពួកក្រុមនិស្សិតទាំងអស់នោះ ពុំបានស្ដាប់ទេ ហើយពួកគេសម្រេចចិត្តឡើងទាល់តែបាន។
បើតាមការអោយដឹងពីក្រុមនិស្សិត បានអោយដឹងថា គេធ្វើបែបនេះ គឺគេចង់ភ្លក់រសជាតិនៃជីវិត និងចង់អោយល្បីឈ្មោះផងដែរ។ អ្វីដែលគេរំពឹងនោះ គឺការបានមើលទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងមូស្គូ ពីលើអាកាស។
ពួកក្រុមនិស្សិតបានបន្ដថា ការធ្វើបែបនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ចូរអ្នករាល់គ្នា កុំព្យាមធ្វើបែបនេះអី៕
ដោយ៖ សារិនប្រភព៖ dailymail