លោកអ្នកប្រហែលជាធ្លាប់បានស្គាល់កញ្ញា ទឹម រដ្ឋា ហើយមើលទៅ តាមរយៈខ្សែភាពយន្តភាគដែលបានចាក់បញ្ចាំងតាមរយៈកញ្ចក់ទូរទស្សន៍ នាពេលកន្លងមកនេះ។ ហើយថ្ងៃនេះយើងខ្ញុំសូមនាំលោកអ្នកអោយបានស្គាល់ប្រវត្តិត្រួសៗរបស់ស្រីស្អាតរូបនេះ។/កញ្ញា ទឹម រដ្ឋា ជាតារាសម្ដែង បង្ហាញម៉ូដ វ័យ ២៦ ឆ្នាំ មានកំពស់ ១ ម៉ែត្រ ៧០ ទម្ងន់ ៥០ គីឡូក្រាមកញ្ញាបានចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការទទួលជ័យលោភីពីកម្មវិធី ស្រី​ស្រស់​ប្រុស​ស្អាត​ របស់ ស្ថានីយ​ទូរទស្សន៍​ CTN កាល​ពី​ឆ្នាំ​ ២០០៥​។/ទឹម រដ្ឋា បានចាប់ផ្ដើមអាជីពសម្ដែងរបស់នាងដោយការថតខ្សែភាពយន្តជាច្រើនដូចជារឿង​ ”ដង​ស្ទឹង​ទឹកភ្នែក”  ”ប្រពន្ធខ្មោច” ”រៀមកេរិ៍” ”នគរស្រីល្វោ” និង ខ្សែភាពយន្ត​ភាគ​ចាក់​ផ្សាយ​នៅ​ស្ថានីយ​ទូរទស្សន៍​ CTN ដូច​ជា​ រឿង​ ”ភ័ព្វ​សំណាង​” ”ផ្កា​ក្នុង​ផ្កា” ”ដង​វិថី​តារា​” ជាដើម។ ក្រៅពីអាជីពសម្ដែង កញ្ញា ទឹម រដ្ឋា ក៏មានគុណសម្បត្តិពីធម្មជាតិមួយផងដែរ គឺកំពស់ខ្ពស់ និងជើងដ៏ស្រលូនរបស់កញ្ញា ដែលអាចអោយកញ្ញាក្លាយជាអ្នកបង្ហាញម៉ូដបានយ៉ាងងាយ។/សព្វថ្ងៃកញ្ញា ទឹម រដ្ឋា គឺជាតារាបង្ហាញម៉ូដមួយរូបក្នុងក្រុមហ៊ុន Cambodia SuperModel ដែលជាក្រុមបង្ហាញម៉ូដដ៏ល្បីដែលមានតារាល្បីៗចូលរួមដូចជា អ្នក​ស្រី​ ចន​ ច័ន្ទ​លក្ខិណា​ អ្នក​នាង​ លី​ម៉ា​រីណា​ អ្នក​នាង​ ទូច​ ស្រីលក្ខណ​ កញ្ញា​ សារាយ​ សក្ខណា​ អ្នកនាង​ កែវ​ ពេជ្រពិសី​ ជាដើម។/មិនត្រឹមតែប៉ុណ្ណោះកញ្ញា ទឹម រដ្ឋា ក៏បានក្លាយជាគណៈកម្មការអោយពិន្ទុម្នាក់ក្នុងកម្មវិធីបវកញ្ញាសំបកកង់ BridgeStone របស់ទូរទស្សន៍ខ្មែរប៉ុស្ត៍លេខ ៩ ផងដែរ៕

/

/

ដោយ៖ ម៉ូកា