តារាបរទេស ៖ តើលោកអ្នកធ្លាប់បានស្គាល់លោក Dennis Hopper ដែរឬទេ? ជាការពិតណាស់ទស្សនិកជនមួយចំនួនប្រាកដជាធ្លាប់បានស្គាល់​   ខណៈពេលដែលគាត់គឺជាតារាសម្តែងប្រុស ក៏ដូចជាអ្នកផលិតខ្សែភាពយន្ត Hollywood ផងដែរ ។

width=487

ដោយឡែក  នាពេលថ្មីៗនេះ  បើតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេសបានបញ្ជាក់ថា  លោក​ Dennis បានស្លាប់បាត់បង់ជីវិតទៅហើយ ក្នុងជន្មាយុ ៧៤ ឆ្នាំដោយសារតែលោកកើតជម្ងឺមហារីកក្រពេញទឹកកាម​ (Prostate Cancer) ។

គួរបញ្ចាក់ផងដែរថា    លោកបានបន្សល់ទុកទ្រព្យសម្បត្តិ ដែលមានតម្លៃដល់ទៅ  $2.85  million សម្រាប់កូនស្រីតូចវ័យ ៩ ឆ្នាំរបស់គាត់ គឺនាង Galen Grier ស្របពេលដែលភរិយាដែលទើបនឹងលែងលះជាមួយលោកគឺនាង  Victoria Duffy ស្ទើរតែមិនទទួលអ្វីទាំងអស់  សម្រាប់ជាចំណងដៃនៃការរៀបអាពាហ៍ពិពាហ៍ដែលមានរយៈពេលជាង ១៣ ឆ្នាំ៕

ដោយ ៖ ពិសីប្រភព ៖ celebkids