៥ ចំណុចពិសេសៗដែលនារីចង់បានពីបុរស។ នារីៗច្រើនតែចូលចិត្តបុរសដែលមានសាច់ដុំធំ តើនេះជាការពិតមែនដែរឬទេ? ប្រសិនបើអ្នកគិតថាវាជាការពិតនោះអ្នកប្រហែលជាញ៉ែរស្រីបានតិចពេកហើយមើលទៅ ការពិតទៅនារីៗគ្រប់ៗរូបមិនមែនសុទ្ធតែស្នេហាបុរសដែលមានមាឌធំមាំនិងមានលុយចាយច្រើននោះទេ ប្រសិនបើគេជ្រើសរើសសង្សារយូរអង្វែងនោះប្រហែលជាអ្នកត្រូវមាន៥ ចំណុចខាងក្រោមនេះ៕
១. ជាមនុស្សមិនសូវនិយាយច្រើនតែឆ្លាត
មនុស្សស្រីជាច្រើនដែលគេចូលចិត្តបុរសដែលចេះដើផ្សារ មិនសូវជាចេះមាត់ប៉ុន្តែចេះគិតគូរពីតម្លៃនៃអ្វីដែលគេនឹងរៀបទិញ។ វាគឺជារឿងមួយដ៏សាមញ្ញប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកដែលមិនយកចិត្តទុកដាក់នោះប្រហែលជាមិនដឹងទេថាវិធីបែបនេះគឺអាចទាក់ទាញនារីបានលឿនជាងទឹកប្រាក់និងរូបរាងសង្ហារ ត្រូវចាំថាមិនត្រូវនិយាយច្រើនជាដាច់ខាត និងត្រូវចេះឆ្លាត។
២. ជាមនុស្សចេះជួយគ្នាទៅវិញទៅមក
ប្រកែកមិនបានទេដែលនារីចូលចិត្តបុរសដែលជា SuperHero នោះ មិនត្រឹមតែឆ្លាតនោះទេតែបើមានចិត្តក្លាហាន និងចេះជួយទៀតនោះអ្នកមុខជាចាប់យកស្រីស្អាតបានជាច្រើនមិនខាន។
៣. ជាមនុស្សដែលមានទំនាក់ទំនងល្អ
មនុស្សស្រីសម័យឥឡូវចូលចិត្តការងារសហគមន៍ណាស់ដូចនេះហើយប្រសិនបើគេមានមនុស្សប្រុសម្នាក់ដែលពូកែខាងទាក់ទងសង្គមនៅជាមួយគេនោះគេមុខជាពេញចិត្តមិនខាន។
៤. មានចំនេះដឹងផ្នែកសិច
ស្ដាប់ទៅហាក់ដូចជាមិនសម ប៉ុន្តែគួរណាគិតឱ្យបានច្បាស់ចំពោះបញ្ហានេះព្រោះវាជាបញ្ហាមួយដែលសំខាន់ ឧទាហរណ៍នៅពេលដែលអ្នកកំពុងតែនៅក្នុងដំណាក់កាលចូលកាន់តែជិតហើយមានពិធីជួបជុំមួយ នៅពេលដែលអ្នកនិងស្រីស្អាតរូបនោះកំពុងតែស្រវឹងតើអ្នកគិតថានឹងរកនូវប្រធានបទអ្វីមកនិយាយនោះ? សាកល្បងនិយាយពីរឿងសិច អ្នកនឹងទទួលបានលទ្ធផលល្អ។
៥. មានរូបរាងសមសួន
និយាយទៅទុកថាវាជាផ្នែកមួយដែលខ្វះមិនបានក៏ថាបានដែរ ប៉ុន្តែប្រសិនបើអ្នកមិនមែនជាមនុស្សដែលមានរូបរាងសង្ហារទេនោះ អ្នកគួរណាព្យាយាមនូវរាល់ចំណុចខាងលើឱ្យបានច្រើន៕

ដោយ៖ ផានិតប្រភពពី៖ mademen