ប្លែកៗ៖ នៅពេលដែលដើមឈើទ្រីបៀត (Treebeard) បានជ្រុះស្លឹក និងងាប់ទៅ គឺបានធ្វើអោយមនុស្សជាច្រើន មានការភា្ងក់ផ្លើលយ៉ាងខ្លាំង នោះគឺដោយសារនៅពេលដែលវាអស់ស្លឹកទៅ គឺវាបានបន្សល់រូបរាងដូចមនុស្ស ដែលឈរកាន់អាវុធយុទ្ធភ័ណ្ឌអញ្ចឹង។

តាមការអោយដឹងពីក្រុមនិស្សិតពីទីក្រុងធំនៃប្រទេសចិន ដែលបានចុះធ្វើការស្រាវជ្រាវបានអោយដឹងថា ដើមឈើដ៏ចម្លែកនេះ គឺបានដុះនៅក្នុងខេត្ដ Nannig ប៉ែកខាងត្បូងនៃប្រទេសចិន។ ប្រភពពីសិស្សសាលា បានបន្ថែមថា ដើមឈើមួយនេះ គឺមានកម្ពស់ជិត ១០ម៉ែត្រ និងអាយុកាលមិនតិចជាង ១០០ឆ្នាំឡើយ។

អ្វីដែលចម្លែកនៃដើមទ្រីបៀតមួយនេះគឺ ដើមមួយនេះ មានរូបរាងដូចមេទ័ព Ent ដែលមានភាពក្លាហាននៅក្នុងសមរភូមិ ក្នុងការចេញច្បាំងអញ្ចឹង។ ហើយអ្វីដែលអស្ចារ្យនោះ គឺមេទ័ពនេះតែងតែកាន់អាវុធដាវ ដូចរូបដើមឈើមួយនេះអញ្ចឹង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនិស្សិតបាននិយាយថា ពួកគេមិនហ៊ានចូលទៅជិតដើមឈើនោះទេ៕
ដោយ៖ នារីប្រភព៖ newsday