កុមារភាពគឺជាវ័យដែលចង់ចេះចង់ដឹងល្អៗដូចជាចំនេះដឹងទូទៅជាដើម តែដល់យុវភាពកាលណាពេលនោះអ្វីៗត្រូវបានផ្លាស់ប្ដូរ ហើយយុវភាពត្រូវបានគេសង្កេតឃើញចាប់ផ្ដើមពីអាយុ ១៣ ឆ្នាំទៅជាពេលមួយដែលកុមារក្លាយជាមនុស្សដែលកំពុងតែធំធាត់ក្នុងដំណាក់កាលកណ្ដាលអាចល្អឬអាចអាក្រក់ ដែលភាសាអង់គ្លេសគេហៅថា Young Man & Young Lady ហើយបើគិតពីសម័យនេះវិញនោះរួមជាមួយនឹងសម្ភារៈទំនើបអ្វីដែល ក្មេងឆាប់លង់ខ្លួនជាងគេនោះគឺ សិច និងបញ្ហាផ្លូវភេទ។/លោក Andrew Hough អ្នកវិភាគទូទៅរបស់គេហទំព័រព័ត៌មានអន្តរជាតិ Telegraph បានអោយដឹងថាជាការពិតដែលក្មេងឈានទៅរកយុវភាព គឺកំពុងតែខិតចូលជិតរឿងសិច កាន់តែច្រើន។ នៅប្រទេសអង់គ្លេស ក្មេងស្រីជំទង់ម្នាក់ត្រូវបាន មិត្តរបស់ខ្លួនលើ facebook សុំអោយថតរូបស្រាតអោយមើល៣ ទៅ​ ៤ ដងក្នុងមួយសប្ដាហ៍ ខណៈដែលនាងបន្តទៀតថា មិត្តប្រុសលើ facebook របស់ខ្លួននិយាយថាមនុស្សប្រុសគួរណាឃើញដើមទ្រូងរបស់ស្រីមុនពេលជួបមុខទើបប្រសើរ។/តាមការស្រាវជ្រាវរបស់វិទ្យាស្ថានមួយនៅអង់គ្លេសបានអោយដឹងថា ក្នុងវ័យ ១៣ ១៤ ឆ្នាំក្មេងជំទង់ទាំងនោះកំពុងតែលូតលាស់ខាងផ្លូវភេទយ៉ាងសម្បើម ជួនគ្នាជាមួយនឹងការផ្លាស់ប្ដូរនោះរូបរាងរបស់គេផងនោះ បណ្ដាលជាហេតុដែលនាំអោយពួកគេមានភាពឆ្ងល់ចង់ចេះចង់ដឹង ហើយចំពោះសិច គឺជាអ្វីដែលធម្មជាតិបង្កើតអោយ មនុស្សមាន អារម្មណ៍ថាចូលចិត្តវា ទើបជាហេតុមួយផងដែរដែលធ្វើអោយមនុស្សជំទង់ចូលចិត្តវា។/សម្រាប់ការទប់ស្កាត់ មិនអោយខុសផ្លូវ ដើម្បីក្មេងៗ មានអនាគតល្អ វាជាភារកិច្ចរបស់មាតាបិតាក៏ដូចជាសាលាផងដែរ ដូចនេះប្រសិនបើអ្នកជាមាតាបិតាគួរណា យកចិត្តទុកដាក់រឿងនេះ ទោះបីជាវាជារឿងធម្មជាតិក្ដី ក៏គួរគិតថាកូនៗរបស់អ្នកនៅមានអ្វីជាច្រើនទៀតដែលមានប្រយោជន៍ជាង Sexដើម្បីសិក្សា៕

ដោយ៖ ម៉ូកាប្រភពពី៖ telegraph