អ្នកមិនចូលចិត្ដពាក់ ឬមិនទាន់ស្ទាត់ជំនាញក្នុងការប្រើប្រាស់ស្បែកជើងកែងចោត? សូមកុំបារម្ភ ស្បែកជើងកែងខ្លីៗខាងក្រោមនឹងជួយអ្នកបាន ព្រោះមិនត្រឹមតែស្រស់ស្អាត និងងាយស្រួលពាក់ប៉ុណ្ណោះទេ វាក៏ស័ក្ដិសមសម្រាប់យុវវ័យផងដែរ។ស្បែកជើង Low wedgesបណ្ដាប្រភេទស្បែកជើង Low wedges ដែលមានកម្ពស់ពី ៣ ទៅ ៥ សង់ទីម៉ែត្រ គឺជាជម្រើសល្អរបស់យុវវ័យ សម្រាប់ពាក់នៅពេលទៅសាលារៀន។ ប្រសិនអ្នកមិនទាន់ស្ទាត់ជំនាញក្នុងការពាក់ស្បែកជើងកែងចោត នោះស្បែកជើង Low wedges នឹងជាជម្រើសដ៏មានសុវត្ថិភាព សម្រាប់ការដើររបស់អ្នក ព្រោះថាចុងកែងរបស់វាធំ ស្មើ និងមាំមួន។

width=462

width=478

ស្បែកជើង Cones/Prismsស្បែកជើងប្រភេទនេះ ក៏មិនចម្លែកប៉ុន្មានសម្រាប់មិត្តយុវវ័យ។ ជាមួយនឹងកែងមានរាងមូលតូចពីក្រោម និងធំបន្ដិចម្ដងនៅខាងលើ ស្បែកជើង Cone ឬហៅថា Prism ពិតជាសមស្របជាមួយនឹងបរិស្ថាននៃសាលារៀន។ ដោយសារតែមានកម្ពាស់ពី ៣ ទៅ ៥ សង់ទីម៉ែត្រ ដូច្នេះ សិស្ស និស្សិតទាំងឡាយ មិនចាំបាច់ព្រួយបារម្ភចំពោះសុវត្ថិភាពជើងនោះឡើយ។

width=458

/

ស្បែកជើង Mary-Janesជាប្រភេទមួយ ក្នុងចំណោមស្បែកជើងដែលត្រូវបានមិត្តនារី ចូលចិត្តប្រើបំផុតក្នុងរដូវរំហើយ និងរដូវរងាកាលពីឆ្នាំ ២០១២កន្លងទៅ ស្បែកជើង Mary-Jane នេះ គឺជាតំណាងដ៏លេចធ្លោនៃម៉ូដែល បុរាណ ។ ដោយមានខ្សែក្រវាត់ដែលត្រូវបានរចនាកាត់ទទឹងផ្នែកខាងមុខ ជួយរក្សាលំនឹងដល់បាតជើង ដូច្នេះស្បែកជើង Mary-Jane ពិតជាស័ក្ដិសមសម្រាប់មិត្តនារីដែលចូលចិត្តភាពទន់ភ្លន់ និងថ្លៃថ្នូ។

width=457

/

/

ដោយ ៖ តារាប្រភព ៖ K14