ក្មេងពាលម្នាក់បានរត់យ៉ាងត្រហេបត្រហប ទាំងមុខមាត់មានស្នាមជាំ សំដៅមករកបងធំ របស់គេឱ្យជួយ ។ ក្មេងពាល៖ បងធំៗ ជួយខ្ញុំផង! អាម្នាក់នោះវៃខ្ញុំ។ បងធំ៖ អាណា! អាណាម្នាក់ ហ៊ានវៃឯង ។អើចាំអញទៅប្រដៅវាម្តងមើល។ ក្មេងពាល លឺបងធំនិយាយដូច្នោះ ក៏នាំបងធំ និងបក្សពួក២-៣នាក់ទៀត សំដៅទៅរកអ្នកបង្កររឿង ។លុះដល់កន្លែង កើតហេតុ ក៏ជួបអាម្នាក់នោះ ក្នុងចំណោមមហាជនជាច្រើន ។
បងធំស្រែក៖ មើលប្អូន ! អាណាហ៊ានវៃឯង វាហ៊ានដកពុកមាត់ខ្លាផងឬ? ក្មេងពាល៖ នោះបងធំ! អាម្នាក់នោះវ៉ៃខ្ញុំ!(ក្មេងពាល ចង្អុលទៅបុរសម្នាក់ក្នុងចំណោមមនុស្សជាច្រើន )។ បងធំឃើញអាម្នាក់នោះ នៅស្ងៀមមិនមាត់ករ រកកលចង់ត្រឡប់មកវិញ។ ក្មេងពាលឆ្ងល់៖ យ៉ាងម៉េចបងធំ ! ម្តេចមិនប្រដៅវាអោយស្គាល់ដៃបងធំម្តងទៅ? បងធំរេរាៗ រួចអោនខ្សឹបប្រាប់អាប្អូន៖អាម្នាក់ហ្នឹង ធ្លាប់វៃអញម្តងដែរ!៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke