Rihanna ​កំពុងសប្បាយជាមួយនឹងដំណើរកំសាន្ដនៅតំបន់លំហែកាយ Cove Springs Villa ក្នុង ស្រុក Barbados ដែលជាស្រុកកំណើតរបស់នាង។ នៅទីនេះ នាងហាក់ដូចជាមិនយកចិត្តទុកដាក់អ្វីទាំងអស់នៅពេលផ្លាស់សម្លៀកបំពាក់ ដោយទុកទ្វារចំហ ជាឱកាសល្អសម្រាប់ក្រុមអ្នកប្រមាញ់រូបថត។

នៅក្នុងរូបថតនេះ នាងហាក់ដូចជាបានដឹងថា ខ្លួនកំពុងត្រូវគេតាមប្រមាញ់រូបថត ហើយនាងក៏ធ្វើជាផ្លាស់ខោអាវទ្រនាប់ ដើម្បីឌឺពួកអ្នកលួចថតទាំងនោះ ដោយស្រាត ផ្លាស់ឈុតក្នុងនៅចំមាត់ទ្វារ ដែលកំពុងបើកចំហ។

កាលពីថ្ងៃបុណ្យណូអែលកន្លងទៅ Rihanna ជាមួយនឹងប្រុសស្នេហ៍ Chris Brown របស់នាង បាននៅជាមួយគ្នា និងសប្បាយជាមួយគ្នា។ នេះជាលើកដំបូងបន្ទាប់ពីរឿងអាស្រូវត្រូវគេវាយកាលពី ៤ឆ្នាំមុន Rihanna បានបង្ហាញខ្លួនជាមួយ Chris Brown ​នៅទីសាធារណៈ។

បើទោះជា Rihanna មិនទទួលស្គាល់ថា បានវិលត្រឡប់មកជាមួយ Chris Brown ​ប៉ុន្ដែរូបភាពទាំងឡាយដែលបង្ហាញពីការសប្បាយរបស់ពួកគេ បានបញ្ជាក់ថា ពួកគេពិតជាបានជានានឹងគ្នាប្រាកដមែន។

 

/

/

/

/

/

ដោយ ៖ សីហាប្រភព ៖ DT