ថ្មីៗនេះ ពាក្យចចាមអារ៉ាមមួយ បានលេចឡើងដោយនិយាយថា Hugh Jackman ដែលជាតួឯកក្នុងរឿង X-Man នោះបានទាមទារតំលៃ ១០០ លានដុល្លារ ក្នុងការថតរឿង X-Man ថ្មីនេះ តែរឿងពិតពេលនោះយើងមិនទាន់បានដឹងឡើយ ។
ថ្ងៃនេះ Hugh Jackman បានចេញមុខមកបកស្រាយថា ពាក្យចចាមអារ៉ាមដែលថា លោកទាមទារថ្លៃសំដែង ដល់ទៅ ១០០ លានដុល្លារក្នុងការថតរឿង X-Man ថ្មីនោះវាមិនមែនជាការពិតឡើយ ។ ក្នុងបទសំភាសន៍ គាត់បានប្រាប់ថា គាត់មិនបានទទួល ឬ ទាមទារប្រាក់តំលៃដល់ថ្ងៃថ្នាក់ហ្នឹងឡើយ ។ គាត់សំដែងរឿងនេះ ដោយសារតែអ្នកគាំទ្ររបស់គាត់ ចង់ឃើញគាត់ក្នុងរឿងនេះទៀត ហើយគាត់ក៏មាន មនោសញ្ជេតនា ជាមួយរឿងនេះខ្លាំងដែរទើបគាត់សំរេចចិត្តសំដែង ក្នុងរឿងនេះជាបន្តទៀត ។
បន្ទាប់ពី ព័ត៌មាននេះបានបញ្ជាក់រួចមក អ្នកដឹកនាំរឿង Bryan Singer បានបង្ហោះរូបមួយចំនួនថ្មីៗពីការថតរឿង X-Man វគ្គថ្មី ដែលនឹងមានឈ្មោះថា X-Man : Days Of Future Past ។ រឿងX-Man : Days Of Future Past នឹងបើកឆាកនៅ សហរដ្ឋអាមេរិចនៅ ខែឧសភា ២០១៤ ៕

ដោយ ៖ លីលីប្រភព ៖ k14