សារព័ត៌មាន DailyMail បានរាយការណ៍មកថា Selena បានរកឃើញបុរសថ្មី ជំនួស JustinBieber បានហើយ ។ តើបុរសម្នាក់នោះជាអ្នកណាទៅ ? Daily Mail បន្តថា បុរសនោះមានអាយុច្រើនជាង Selena ហើយកំពុងស្ថិតក្នុងដំណាក់កាល រៀនយល់ចិត្ត និង សាកល្បងគ្នាទៅវិញទៅមក ។
បុរសម្នាក់នោះគឺ Ed Sheeran អ្នកនិពន្ធ និង តារាចំរៀងមិត្តភក្តិរបស់ Taylor Swift ដែលទើបតែចេញបទចំរៀង រួមគ្នាជាមួយ Taylor Swift ថ្មីៗនេះ ។ យោងតាមប្រភពព័ត៌មាន បានប្រាប់ថា ពួកគេបានជួបគ្នាចុងខែ ឧសភា ដែលមានការណែនាំដោយ Taylor Swift ព្រោះ Selenaនិង Ed Sheeran សុទ្ធតែជាមិត្តល្អរបស់ Taylor Swift ។ ប្រភពផ្សេងមួយទៀត បានប្រាប់ថាEd តែងតែប្រាប់គេប្រាប់ឯងថា គេសប្បាយចិត្តពេលដែលបាននៅជិត Selena ។ អ្នកប្រមាញ់រូបថត ក៏ចាប់បានថា Ed បានទៅលេងផ្ទះរបស់ Selena ជាមួយនិង ហ្គីតារបស់គេ កាលពីសប្តាហ៍មុនផងដែរ ។គួរបញ្ជាក់ផងដែរថា មានទស្សនិកជនជាច្រើន គាំទ្រនឹងចំណងស្នេហាមួយនេះ ហើយថែមទាំងបាននិយាយថា Selena ពិតជារកបានបុរសល្អព្រោះ Ed Sheeran មានគំនិត ចរិក ឬកពារចាស់ទុំជាង Justin Bieber ដូចនេះហើយ Selena នឹងមិនឈឺក្បាលដូចពេលនាង នៅជាមួយ Justin ទេ ៕

ដោយ ៖ លីលីប្រភព ៖ k14