យើងធ្លាប់លឺព័ត៌មានចចាមអារ៉ាមថា Justin Bieber និង Selena Gomez បានត្រឡប់មកត្រូវគ្នាវិញ កាលពីថ្ងៃ បុណ្យឯករាជ្យរបស់អាមេរិច ។ ហើយថ្មីៗនេះ គេហទំព័រ TMZ ក៏ថតបានរូបJustin Bieber ឈរពីក្រោយជិត Selena Gomez ផងដែរ ។

/រូបថ្មីដែលគេហទំព័រ TMZ ថតបានគឺនៅថ្ងៃ ៤ កក្កដា ២០១៣ នៅឯពិធីជប់លៀងមួយនៅរដ្ឋLos Angeles ។ នៅក្នុងរូបថតក៏ត្រូវបានគេ រិះគន់ Justin Bieber ដោយដៃកាន់ដបស្រា ដែលនៅក្នុងសហរដ្ឋអាមេរិច ទាល់តែអាយុ ២១ ឆ្នាំទើបអាចផឹកគ្រឿងស្រវឹងបាន ។ប្រភពដែលនៅជិតអ្នកទាំង ២ បាននិយាយថា Justin Bieber បានក្តោបឳកាសនិយាយជាមួយSelena ហើយសន្យាថានឹងផ្លាស់ប្តូរចរិក របស់គេចេញ ទើបនាងត្រឡប់មកវិញ ។ Selena បានអោយ Justin Bieber សន្យាបែបនេះ ដោយសារតែថ្មីៗនេះ Justin Bieber តែងតែមានរឿងពាក់ពាន់និង រឿងមិនល្អជាច្រើនដូចជា កញ្ឆា និង បើកបរហួសល្បឿនកំណត់ជាដើម ៕

/

 

ដោយ ៖ លីលីប្រភព ៖ tmz