Mawanijun អាយុ ៨ ខែជាក្មេងម្នាក់ដែលកើតមកធម្មតាដូចគេដូចឯងនៅខែត្រ Xinjiang ប្រទេសចិនតែជាអកុសលក្មេងប្រុសម្នាក់នេះកើតមកដោយគ្មានត្របកភ្នែក។
កាលពីពេលថ្មីៗនេះខាងក្រុមគ្រូពេទ្យបានរកឃើញថាក្រោមស្បែកភ្នែករបស់ក្មេនងប្រុសនេះដែលបិតជិតនេះគឺនៅមានគ្រាប់ភ្នែកជាប្រក្រតី តែគេមិនអាចទាន់ធ្វើការវះកាត់ជាត្របកភ្នែកបាននៅឡើយនោះទេព្រោះតែស្បែករបស់គេនៅស្ដើងពេក។ គ្រូពេទ្យប្រាប់ថាគ្រាប់ភ្នែកនៅក្រោមស្បែករបស់គេនៅអាចប្រើបានដូចធម្មតាតែយ៉ាងណាគេក៏ត្រូវរង់ចាំដល់ក្មេននេះមានអាយុ ១៦ឆ្នាំសិនដែរទើបអាចធ្វើការវះកាត់បានដោយគ្មានបញ្ហា។
វាពិតជាគួរអោយអាណិតខ្លាំងណាស់ដែលក្មេងប្រុសម្នាក់បានកើតមករស់រានមានជីវិតដូចគេដូចឯងតែត្រូវរង់ចាំ ១៦ ឆ្នាំក្នុងជីវិតនេះដើម្បីបានឃើញពន្លឺថ្ងៃនឹងគេ។
ដោយ៖ ម៉ូនីកាប្រភពពី៖ k14