ធ្មេញសស្អាត មានសុខភាពល្អ គឺជាអ្វីដែលមនុស្សគ្រប់គ្នា តែងតែចង់បាន មិនថាបុរស ឬ ស្រ្តីនោះទេ។ ជាពិសេស ធ្មេញសស្អាត ក៏ជាភាពទាក់ទាញមួយផងដែរ នៃស្រស់ នៅពេល ដែលអ្នកនៅជិត អ្នកដទៃ និង មនុស្សជាទីស្រលាញ់របស់អ្នក។
ខាងក្រោមនេះ គឺជាវិធីងាយៗ ៣យ៉ាង ជួយឱ្យធ្មេញរបស់អ្នក សភ្លឺរលោង បានយ៉ាងឆាប់ រហ័ស៖

១/ សូមសាកល្បងប្រើ Whitestrips គឺជាឧបករណ៍ថែរក្សា និង ការពារធ្មេញ សភ្លឺ រលោងបានឆាប់រហ័ស។ ពេទ្យធ្មេញជំនាញបានណែនាំឱ្យប្រើប្រាស់ឧបរណ៍នេះ យ៉ាងតិចណាស់ឱ្យបានរយៈពេល ៦ម៉ោង បន្ទាប់ពី ដុសសំអាតធ្មេញទុកឱ្យធ្មេញស្ងួត ទើបពាក់ឧបករណ៍នេះ ចូលធ្មេញ របស់អ្នក។ ចំណាំ៖ សូមបញ្ជាក់ថា ឧបករណ៍ Whitestrips នេះ អាចរកទិញបាននៅតាមផ្សារទំនើប។
២/ ជ្រលក់ក្រណាត់ស្អាត ចូលទៅក្នុងទឹកសំរាប់សំអាតធ្មេញ hydrogen peroxide បន្ទាប់មក យកក្រណាត់នោះ មកជូតពីលើធ្មេញរបស់អ្នក ដុសខាត់វាចុះលើ ឱ្យសព្វ។ ធ្វើបែបនេះ អាចជួយឱ្យធ្មេញរបស់អ្នក សភ្លឺរលោង និង គ្មានស្នាមខ្មៅជាប់ធ្មេញ។ ចំណំា៖ សូមទឹកសំអាតធ្មេញ hydrogen peroxide អាចរកទិញបាននៅតាមផ្សារទំនើប។

៣/ ក្រោយពេលទទួលទានអាហារ រួចរាល់ហើយ ត្រូវដុសសំអាតធ្មេញ របស់អ្នកឱ្យបានស្អាតជានិច្ច គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទោះបីជា អ្នកកំពុងតែទទួលទានអាហារនៅកន្លែងធ្វើការ ឬកន្លែងផ្សេងៗ ទៀត ក៏ដោយ អ្នកគួររក្សាទុកច្រាស់ដុស និងថ្នាំដុសធ្មេញនៅជាប់នឹងខ្លួន។ ធ្វើដូចនេះ អ្នកនឹងទទួលបាននូវធ្មេញដ៏ស ភ្លឺរលោង ស្រស់ស្អាត៕
ដោយ៖ វណ្ណៈប្រភព៖ allure