មនុស្សគ្រប់រូបតែងតែជៀសមិនផុតពីភាពស្រវឹង ដោយសារតែ អ្នកគិតថា ស្រាគឺជាមិត្តយល់ចិត្តរបស់អ្នក។ មានន័យថា រីករាយ ក៏សា្រ កើតទុកក៏ស្រា ជប់លៀងក៏ និង នៅក្នុងកម្មវិធីផ្សេងៗ ជាច្រើនទៀត ក៏ស្រា។ វាមិនមែនជារឿងមួយ ដ៏អាក្រក់នោះទេ ប៉ុន្តែ អ្នកត្រូវទទួលទានវា ឱ្យមានកំណត់ កុំច្រើនពេក។ ប្រសិនបើអ្នកទទួលទាន ច្រើនពេក វានឹងបង្កឱ្យ អ្នកមានបញ្ហា ជាច្រើនដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ដោយសារការស្រវឹងបាត់បង់ការគ្រប់គ្រង និងមានអាការឈឺក្បាលជាដើម។
ខាងក្រោមនេះគឺជាវិធីសាស្រ្តល្អៗ មួយចំនួនអាចជួយឱ្យបំបាត់អាការឈឺក្បាល និងបន្សាបជាតិស្រវឹង បានភ្លាមៗ៖

១/ ទឹក៖ ទឹកគឺជាវត្ថុធាតុម្យ៉ាង ដែលប្រសិទ្ធិភាពក្នុងការបំបាត់អាការឈឺក្បាល និងបន្សាបជាតិស្រវឹង បានយ៉ាងល្អ។ ប្រសិនបើ អ្នកកំពុងតែស្រវឹង ហើយមានអាការឈឺក្បាល មុនចូលគេងឬ ពេលចូលគេង អ្នកគ្រាន់តែ ផឹកទឹកឱ្យបាន ពីរ ទៅ បីកែវ ឬ កន្លះលីត្រ វានឹងជួយអ្នកបំបាត់អាការឈឺក្បាលភ្លាម។ ម្យ៉ាងវិញទៀត វេជ្ជបណ្ឌិតផ្នែកចិត្តវិជ្ជាញៀន នៅគ្លីនិក Mayo ណែនាំថាប្រសិនអ្នក ផឹកស្រា ពីរកែវ អ្នកត្រូវផឹកទឹកមួយកែវ ជារៀងរាល់ពេល។ ធ្វើបែបនេះ គឺដើម្បីកុំឱ្យមានអាការឈឺក្បាល និង បន្សាបភាពស្រវឹងភ្លាមៗ។
២/ រួមភេទ៖ មិនការស្រាវជ្រាវណាមួយ បង្ហាញថា ការរួមភេទនឹងឱ្យបាត់អាការឈឺក្បាលនោះទេ ប៉ុន្តែ វាអាចនឹងធ្វើឱ្យពេលវេលាដើរលឿនជាងមុន ដែលធ្វើឱ្យអ្នកភ្លេចគិត ពីបញ្ហាឈឺក្បាលនៅពេល ដែលអ្នកកំពុងសប្បាយពេលរួមភេទ។ នេះគឺជាសំដី លោកបណ្ឌិត Joris C. Versterជាជំនួយការសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ Utrecht ក្នុងប្រទេសហូល្លង់ បាននិយាយថា។
៣/ កាហ្វេ៖ កាហ្វេអ៊ិន ជាប្រភេទនៃឱសថម្យ៉ាង ដែលមានតួនាទី យ៉ាងសំខាន់ ផឹកដើម្បីដាស់អារម្មណ៍ឱ្យស្វាង និង ព្យាបាលអាការឈឺក្បាល បានភ្លាមៗ នៅពេលដែលអ្នកកំពុងស្រវឹង៕
ដោយ៖ វណ្ណៈប្រភព៖ menhealth