ចម្លែកៗ ៖ បើយើងងាកក្រឡេកទៅមើល  ខេត្ត Shenzhen ប្រទេសចិន ឯណោះវិញអោយដឹងថា​ ស្រ្តីជាម្តាយវ័យក្មេងម្នាក់ អាចរកប្រាក់ចំណូលយ៉ាងតិចបាន ៨,០០០ យ័ន សម្រាប់ការបរិច្ចាកក្នុងការលក់ទឹកដោះរបស់ខ្លួន នេះបើតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស wired ។

width=436

គួរបញ្ជាក់ផងដែរថា     តម្រូវការទឹកដោះ  ពិតជាមានការកើនឡើងខ្ពស់ជាខ្លាំងនៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមមនុស្សបានដឹងថា វាពិតជាមានផលប្រយោជន៍ជាខ្លាំងចំពោះសុខភាព។ លោក Lin Jun គឺជាបុគ្គលមួយរូប ដែលបានចាប់ផ្តើមដំណើរការភ្នាក់ងារផ្តល់ទឹកដោះ    ដោយនៅក្នុងនោះ  ការងាររបស់គាត់  រួមបញ្ជូលទាំងការស្វែងរក  ទឹកដោះស្ត្រីជាម្តាយវ័យក្មេង សម្រាប់ក្រុមមនុស្សជាអ្នកមាន។

គាត់បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារសារព័ត៌មាន Shanghai Daily ថា​  ទឹកដោះ គឺជាភេសជ្ជៈប៉ូវកំលាំងល្អបំផុត ជាពិសេសពិតជាប្រយោជន៍យ៉ាងសំខាន់ សម្រាប់បុគ្គលណាមួយ ដែលធ្លាប់បានធ្វើការវះកាត់ ។ មិនត្រឹមតែប៉ុណ្ណោះ លោក  Jun បន្ថែមថាស្រ្តីជាម្តាយក្នុងរយៈពេល ៨ ខែ អាចរកប្រាក់ចំណូលបាន ១២០,០០០ យ័ន ឯណោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ wired