កូនប្រុស Sage Stallone របស់តារាសម្ដែង Sylvester Stallone ដែលប្រិយមិត្តភាគច្រើនហៅលោកថា “រ៉ាំបូ” បានទទួលមរណភាពនៅក្នុងទីក្រុង Los Angeles ក្នុងវ័យ៣៦ ឆ្នាំកាលពីថ្ងៃសុក្រសប្តាហ៏មុននេះ។

Sylvester Stallone (ឆ្វេង) មិត្តស្រីរបស់លោក Jennifer Flavin (កណ្ដាល) និង កូនប្រុស Sage Sta-llone (រូបភាព ឆ្នាំ ១៩៩៦) អ្នកនាំពាក្យរបស់ Sylvester Stallone បាននិយាយថា Sylvester Stallone កើតទុក្ខហ្មងសៅជាខ្លាំងនៅពេលដែលរូបគេបាត់បង់កូនប្រុសភ្លាម បែបនេះ។ អ្វីដែលគេពិបាកចិត្តបំផុតនោះគឺគេព្រួយបារម្ភពីភរិយារបស់គេ នាង Sasha ។ ចំពោះករណីស្លាប់របស់ Sage Stalloneនេះ អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត ប៉ុន្តែលទ្ធផលមិនទាន់បញ្ជាក់ឲ្យដឹងច្បាស់ភ្លាមៗ នៅឡើយនោះទេ។
ប៉ូលីស ទីក្រុង Los Angeles បាននិយាយថា ពួកគេបានប្រញាប់ប្រញាល់ធ្វើការស៊ើបអង្កេតចំពោះការស្លាប់នៅក្នុង ផ្ទះរបស់ Sage Stallone នៅឯ Mulholland Terrace នៅម៉ោង ២ និង ១៥ នាទីរសៀល ប៉ុន្តែពួកគេមិនអាចបញ្ជាក់ពីអត្តសញ្ញាណ ឬ ផ្ដល់ព័ត៌មានលម្អិតណាមួយបានឡើយ។
លោក Sylvester Stallone រ៉ាំបូ រូមទាំងកូនប្រុសរបស់ខ្លួន Sage Stallone
គួរបញ្ជាក់ផងដែរថា Sage Stallone(Sage Moonblood Stallone) គឺជាកូនប្រុសច្បងរបស់ Sylvester Stallone និងប្រពន្ធមុននាង Sasha Czack ។ អ្វីដែលពិសេស Sage Stallone ធ្លាប់សម្ដែងជាមួយឪពុករបស់គេក្នុងភាពយន្តចំនួន ២ ។ Sage Stallone ចាប់ផ្ដើមអាជីពសម្ដែងដំបូងក្នុងរឿង “Rocky V” នៅក្នុងឆ្នាំ ១៩៩០ និង សម្តែងជាមួយឪពុករបស់គេក្នុងរឿង Daylight ឆ្នាំ ១៩៩៦៕
ដោយ ៖ រិទ្ធីប្រភព ៖ entertainment