អាការធាតុបច្ចុប្បន្ន ឡើងកំដៅខ្លាំង គួរឱ្យព្រួយបារម្ភ ពិសេសគឺនៅក្នុងរដូវក្ដៅនេះ។ អ្នកអាចប្រើម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ ដើម្បីដោះស្រាយបញ្ហាក្ដៅ ប៉ុន្តែប្រការនេះ នឹងធ្វើឱ្យខ្ទង់ចំណាយរបស់អ្នកកើនឡើងមិនតិចនោះដែរ។
ដើម្បីជួយឱ្យផ្ទះរបស់អ្នកបានត្រជាក់ និងមិនចាំបាច់ចំណាយច្រើនលើថ្លៃភ្លើង សូមធ្វើតាមវិធីខាងក្រោម ៖
១.បិទវាំងននបង្អួច

ការពិសោធបែបវិទ្យាសាស្ដ្រ បានឱ្យឃើញថា ៣០% នៃកំដៅក្នុងផ្ទះរបស់អ្នក គឺបានមកពីបង្អួច។ ដូច្នេះ បិទវាំងននបង្អួចពណ៌ងងឹតរបស់អ្នកនៅពេលថ្ងៃ។ ប្រការនេះនឹងជួយកាត់បន្ថយថ្លៃភ្លើង បាន ៧% ព្រមទាំងជួយឱ្យផ្ទះរបស់អ្នក បានត្រជាក់ ថែមមួយកម្រិត។
២.ការបិទទ្វារគ្រប់ពេល មិនមែនជាប្រការល្អការបិទទ្វារនៅពេលមេឃត្រជាក់ ពិសេសគឺពេលព្រលប់ នឹងធ្វើឱ្យអ្នកខាតបង់ប្រាក់ថែមមួយចំនួន ដោយសារថា អ្នកត្រូវបើកកង្ហារ ឬម៉ាស៊ីនត្រជាក់។ ជំនួសមកវិញ អ្នកគួរបើកទ្វារនៅពេលមេឃត្រជាក់ ដើម្បីនាំខ្យល់បរិសុទ្ធចូលផ្ទះ និងបណ្ដេញខ្យល់ក្ដៅវចេញ។
៣.កង្ហារបក់ទឹកកកអ្នកមិនចាំបាច់បើកម៉ាស៊ីនត្រជាក់គ្រប់ពេលនោះទេ ព្រោះកង្ហារ និងទឹកកកក៏អាចធ្វើឱ្យផ្ទះរបស់អ្នកត្រជាក់បាន។ ចូរយកទឹកកកពីរបីដុំ ដាក់ក្នុងធុងស្នោដែលមានចោះប្រហោង ហើយដាក់កង្ហារឱ្យបកពីលើ ធ្វើបែបនេះ ជាតិត្រជាក់របស់ទឹកកកនឹងសាយភាយពេញផ្ទះមិនខាន។
៤.ផ្អាកប្រើពូករដូវក្ដៅមកដល់គឺជាពេលដែលត្រូវនិយាយថាលាចំពោះពូក។ ប៉ុន្តែបើសិនអ្នក នៅតែចង់ដេកពូក អ្នកក៏គួរយកកន្ទេលកក់ទៅក្រាលពីលើពូក ដើម្បីកាត់បន្ថយកំដៅ។៥.ធ្វើឱ្យរាងកាយអ្នក ត្រជាក់ ជំនួសឱ្យការយកចិត្តទុកដាក់ទៅលើតែភាពត្រជាក់របស់បន្ទប់ អ្នកគួរធ្វើឱ្យរាងកាយត្រជាក់វិញ។ អ្នកគួរស្លៀកពាក់ខោអាវស្ដើងខ្លី យកកន្សែងត្រជាក់គ្របលើកន្លែងក្ដៅលើរាងកាយ ដូចជា ក ទ្រូង។ល។ ហើយផឹកទឹកត្រជាក់។
៦.បើកកង្ហារបន្សុទ្ធខ្យល់ក្នុងបន្ទប់ទឹក និងផ្ទះបាយបែបនេះនឹងជួយបណ្ដេញខ្យល់ក្ដៅដែលកើតឡើងពីចង្ក្រាន និងបន្ទប់ទឹក ចេញទៅខាងក្រៅ។
៧.បន្ថែមរុក្ខជាតិក្នុងផ្ទះ

ការដាក់រុក្ខជាតិពណ៌បៃតងក្នុងផ្ទះ ឬដាំរុក្ខជាតិវល្លិនៅពីលើរានហាល ក៏នឹងជួយឱ្យបរិយាកាលក្នុងផ្ទះរបស់អ្នក បានត្រជាក់មួយកម្រិត។
៨.វិធីសាស្ដ្រយូរអង្វែងបើសិនអ្នកចង់រក្សាឱ្យផ្ទះរបស់អ្នកបានត្រជាក់ជាយូរអង្វែង អ្នកគួរគិតដល់វិធីមួយចំនួន ដូចជាប្រើផ្ទាំងការពារពន្លឺបិទលើកញ្ចក់បង្អួច បំពាក់ផ្ទាំងការពារកំដៅពីខាងក្រោមដំបូលស័ង្កសី។ល។ ដែលអ្នកអាចសុំយោបល់ពីក្រុមវិស្វករ ឬហាងលក់គ្រឿងសំណង់៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KHTV